CamNews

តារា 

អ៊ិន លក្ខិណា ត្រូវដេវិដ ឆាណាយវា បកអាក្រាត រឿងអាស្រូវ

ភ្នំពេញ៖   បន្ទាប់ពីមានបណ្តាញ សារព័ត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយពីទំនាកទំនង
ស្នេហារវាងតារាសម្តែង រូបស្រស់ អ៊ិន លក្ខិណា និងដេវិដ ឆាណាយវា ដែលកំពុងតែជាប់ពន្ធនា
គារ ព្រៃសដោយសារ វាយអ្នកការសែត កាលពីយប់ថ្ងៃទី១៨ ឈានចូល ថ្ងៃទី១៩ ខែមីនា ឆ្នាំ
២០១៣ រួចមកនោះ មហាជនបានដឹងថា ទំនាក់ទំនង ស្នេហារបស់នាង និងដេវិដ ឆាណាវា ហាក់
ស៊ីជម្រៅយ៉ាងខ្លាំង ព្រោះមុននេះបន្តិច តារាសម្តែងនិង ជាពិធិការិនីររូបនេះ ធ្លាប់បានចេញមុខ
អះអាងថាទំនាក់ទំនង ស្នេហា របស់នាងជាមួយ ដេវិដ ឆាណាយវា កំពុងតែល្អូកល្អឺន និងស្វែង
យល់ចិត្តគ្នា មិនតែប៉ុណ្ណោះ ក៏អាចនឹងឈានទៅ ដល់ចំណងអាពាហ៍ ពិពាហ៍ផងដែរ។

អំណៈអំណាងរបស់ តារាសម្តែង អ៊ិន លក្ខិណា ត្រូវបានមហាជនទូទៅ ជាពិសេសអ្នកនៅក្នុង
ចង្កោមសិល្បៈដូចគ្នាបាន កោតសរសើរ ស្ទើរគ្រប់ៗគ្នា ថានាងពិតជា មានសំណាងយ៉ាងខ្លាំង
ដោយមានសង្សារ មានងារជាឧកញ្ញា ហើយថែមទាំង ជាអ្នកមានទ្រព្យស្តុកសម្បូ រលុយចាយ
ហូរហៀរ មិនចេះអស់ទៀតផង ។ ចំពោះការបកស្រាយរបស់កញ្ញា អ៊ិន លក្ខិណា ប្រាប់បណ្តាញ
សារព័ត៌មាន នានាថានាងកំពុងតែ មានទំនាក់ទំនងស្នេហា ជាមួយទណ្ឌិត ដេវីដ ឆាណាយវា
ស្រាប់តែថ្មីៗនេះលោក ដេវីដ ឆាណាយវា បានចេញមុខបកអាក្រាត រឿងអាស្រូវយ៉ាងច្រើន
របស់ស្រីស្រស់ អ៊ិន លក្ខិណា បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ខណៈលោក
កំពុងតែ ជាប់ឃុំឃាំងនៅ ពន្ធនាគារព្រៃស ។ 

ជុំវិញរឿងដែលថា តារាសម្តែងធ្មេញ ជំពឹស អ៊ិន លក្ខិណា មានទំនាក់ទំនង ស្នេហាជាមួយ ដេវីដ
ឆាណាវា ត្រូវបានលោកបដិសេធ ភ្លាមៗបន្ទាប់ពីលោក បានឃើញព័ត៌មានទាំងនេះ ចុះផ្សាយនៅ
លើ បណ្តាញ សារព័ត៌មាន ។ តាមរយៈការបដិសេធ នោះលោកបានសរសេរ បង្ហោះនៅលើ
បណ្តាញ ទំនាក់ទំនងសង្គម Facebook របស់លោកថា “ពីរលើកហើយដែល អ៊ិន លក្ខិណា បាន
យករឿង ដែលគ្មានការពិត មកផ្សព្វផ្សាយដើម្បី ទាក់ទាញប្រិយភាពខ្លូនឯង ដោយគ្មានបាន សុំ
សិទ្ធពីខ្ញុំបាទ។ ខ្ញុំសូមជម្រាបមិត្តអ្នកអានឲ្យបានជ្រាបថា ដេវិដ ឆាណាយវា ខ្ញុំនេះមិនមាន ស្នេហា
ពាក់ពន្ធ័អ្វីជាមូយ អ៊ិន លក្ខិណា នោះទេ។ គ្មានពីមុន ក៏ គ្មានទៅថ្ងៃអនាគតដែរ។ សុំឲ្យកាសែត
ធ្វើការកែតម្រូវឡើងវិញ”។

ជាងនេះទៅទៀត នោះលោក ដេវីដ ឆាណាយវា សរសរ Comment ប្រាប់ទៅមិត្តភក្តិ របស់លោក
នៅក្នុង Facebook ថាលោកនិង ក្រុមគ្រួសារបានផ្តល់ សិទ្ធិទៅឲ្យបងស្រីរបស់ លោកធ្វើការទាម
ទារ ឲ្យការសែត និងទស្សនាវដ្តី កែតម្រូវឡើងវិញ ។ មិនតែប៉ុណ្ណោះលោក ក៏គ្រោងប្តឹងទៅ តុលា
ការផងដែរ បើគ្មានការបកស្រាយពី កញ្ញា អ៊ិន លក្ខិណា នោះទេ ។ ដោយឡែកមានរឿងរាវ ជា
ច្រើនទៀងដែលលោក ដេវីដ ឆាណាយវា បានបកអាក្រាតរឿង អាស្រូវរបស់ ស្រីស្រស់សម្បូរ
មន្តស្នេហ៍ អ៊ិន លក្ខិណា ក្នុងនោះលោកដេវីដ បានសរសេរ រៀបរាប់ថា កាលពីកន្លងទៅ អ៊ិន
លក្ខិណា ធ្លាប់មានគ្រួសារ ជាជនជាតិម៉ាឡេស៊ី និងមានកូនម្នាក់ រួចទៅហើយ ។ លើសពីនេះទៅ
ទៀត នាងក៏មាន ស្រីស្នេហ៍របស់មន្ត្រី ជាន់ខ្ពស់ក្នុង ជួររាជរដ្ឋាភិបាលម្នាក់ ផងដែរ ៕

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: in leakhena entertainment khmer star