CamNews

តារា 

ទោះរវល់ការងារសិល្បះយ៉ាងណាក្តី! ឆន សុវណ្ណរាជ មើលថែអ្នកម្តាយ យ៉ាងប្រពៃ!

តារាចម្រៀងប្រុស សម្លេងផ្អែម មានប្រជាប្រិយភាពគឺ លោក ឆន សុវណ្ណរាជ គេសង្កេតឃើញថា ទោះបីជាលោកមានភាពមមាញឹកខ្លាំងបែបណាក្តី

ក៏ប៉ុន្តែឃើញថាតារាចម្រៀងប្រុសរូបនេះតែងតែចំណាយពេលនៅជាមួយអ្នកមានគុណគ្រប់ពេល ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាសរសើរដល់លោកគ្រប់គ្នា។

ជាក់ស្តែងមួយរយៈនេះ តារាប្រុសរូបនេះហាក់ដូចជាមិនសូវមានភាពសប្បាយរីករាយប៉ុន្មាននោះទេ ស្របពេលដែលអ្នកម្តាយជាទីស្រលាញ់របស់លោក បានឈឺ សម្រាកព្យាបាល ។

ក្រោយទង្វើទាំងនេះហើយ បានធ្វើឲ្យហ្វេនៗជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង បាននាំសរសើដល់លោក ឆន សុវណ្ណរាជ ជាមួយនឹងការមើលថែអ្នកមានគុណគ្រប់ពេល បើទោះបីជារវល់ការងារសិល្បៈយ៉ាងណាក្តី ដ៏មមាញឹករបស់ខ្លួន ដោយបានបង្ហាញការស្រលាញ់អោបថើប ផ្តល់ជាបាច់ផ្កាដល់អ្នកមានគុណភ្លែត។