CamNews

ព័ត៌មានអន្តរជាតិ 

CCTV ផ្តិតឃ្លីប ជនសង្ស័យ ទម្លាក់កាបូបខ្មៅ នៅទីតាំង ផ្ទុះគ្រាប់បែក កណ្តាលក្រុង Bangkok (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ ឃ្លីបវីដេអូ ពីប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាព បានផ្តិតជាប់ជនសង្ស័យ អាទិភាពដែល ជាមុខសញ្ញានាំមុខ ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកកណ្តាលទីក្រុង បាងកក ប្រទេសថៃ នារាត្រីថ្ងៃ ច័ន្ទកន្លងទៅនេះ ។


ជាការពិត តាមរយៈការពិនិត្យសាឡើងវិញនូវឃ្លីបវីដេអូពី CCTV រកឃើញជាក់ស្តែងអោយដឹងថា បុរសជាជនសង្ស័យអាទិភាពនោះ គេស្ថិតនៅក្នុងឈុតសម្លៀកបំពាក់អាវពណ៌លឿង  ដើមឡើយ គេឃើញរូបលោក មានស្ពាយកាបូបខ្មៅមួយ ប៉ុន្តែក្រោយមកលោកបានទម្លាក់និងទុកវាចោលនៅ ទីសក្ការៈបូជា Erawan Hindu កណ្តាលទីក្រុង បាងកក ប្រទេសថៃ ដែលជាទីកន្លែង កើតហេតុ បំ ផ្ទុះគ្រាប់បែកកន្លងទៅនេះ ។ ជនរងគ្រោះ តិចបំផុត ២០ នាក់ ស្លាប់បាត់បង់ជីវិត   ក្នុងនោះ ច្រើន ជាង ១០ នាក់ គឺជាភ្ញៀវទេសចរ ខណៈច្រើនជាង ១២០ នាក់ផ្សេងទៀត រងរបួសធ្ងន់និងស្រាល។

ដោយឡែក ពីគ្នា ពីករណីបំផ្ទុះគ្រាប់បែកនារាត្រីថ្ងៃច័ន្ទ តួយ៉ាង នារសៀលថ្ងៃអង្គារនេះមានករណី បំផ្ទុះគ្រាប់បែកផ្សេងមួយទៀត នៅផែកណ្តាលក្រុង ជាសំណាងល្អ  គ្មាននរណាម្នាក់រងរបួសនោះ ទេ។ បណ្តាភ្ញៀវទេសចរ បរទេសដែលបានស្លាប់បាត់បង់  ជីវិត​ក្នុង  ហេតុការណ៍  គ្រោះថ្នាក់បំផ្ទុះ គ្រាប់បែកលើកទីមួយ នៅក្រុងបាងកក រួមមានដូចជា ជនជាតិចិន ហុងកុង អង់គ្លេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង សឹង្ហបុរី ៕

- អាន ៖ ផ្ទុះគ្រាប់បែក គ្រាប់ទី ២ នៅ Bangkok រសៀលមុននេះបន្តិច នៅទន្លេ Chao Praya (មានវីដេអូ)

- អាន ៖ ម៉ោង ៧ យប់មិញ ករណីផ្ទុះគ្រាប់បែក នៅបាងកក សម្លាប់មនុស្ស ២១ នាក់ ទាំងកម្រោល (មានវីដេអូ រន្ធត់)

 

 

ดูกันชัดๆ! นาทีผู้ต้องสงสัย คล้ายชาวต่างชาติ ปลดเป้สะพาย บริเวณม้านั่งภายในศาลพระพรหม ก่อนเกิดเหตุ #ระเบิดราชประสงค์ ไม่กี่นาที #ไทยรัฐ

Posted by Thairath on Tuesday, 18 August 2015

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news Unt news Malaysia Thai Slave labour Thailand Bangkok Bomb Explode