CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះគ្រាប់បែក គ្រាប់ទី ២ នៅ Bangkok រសៀលមុននេះបន្តិច នៅទន្លេ Chao Praya (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ មានករណីបំផ្ទុះមួយ បានកើតមានឡើង វេលាមុននេះ​បន្តិច នៅឯផែ Sathorn កណ្តាលទីក្រុងបាងកក ទន្លេ Chao Praya ជាទីកន្លែង ដែលជាចំនុចសំចត ទូកទេសចរណ៍ខណៈ គ្រឿងបំផ្ទុះលើកនេះ ត្រូវបានឧក្រិដ្ឋជន ទម្លាក់ពីស្ពានខាងលើ និងធ្លាក់ចុះ   ប៊ិះចំ ទូកទេសចរណ៍ ក៏ដូចជាស្ពាន ដោយបានធ្លាក់ចូលទៅក្នុងទឹកទន្លេ នាំអោយមានភាពចលាចល និងស្លន់ស្លោ មួយ រំពេច ។ ឃ្លីបវីដេអូ ពីប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាព CCTV  ផ្តិត  បានរូបភាព នាវេលារសៀល ថ្ងៃទី ១៨ សីហា មុននេះ​បន្តិច ដោយមនុស្សម្នា    ផ្អើល  រត់ យក តែរួចខ្លួន​ ខណៈគ្រាប់បែក បានបំផ្ទុះឡើង បន្ទាប់ពីធ្លាក់ចូលទឹកទន្លេ ។  ពុំទាន់មានរបាយការណ៍ ថាមានមនុស្ស រងរបួសនៅឡើយទេខណៈ ពុំទាន់ជាក់ច្បាស់ដូចគ្នា ថាតើ ចេតនា បំផ្ទុះគ្រាប់បែកលើកទី ២ រូប  នេះ​ជាប់ពាក់ព័ន្ធនឹងករណីបំ ផ្ទុះគ្រាប់បែកលើកទី ១ នាយប់ថ្ងៃទី ១៧ សីហា ឬក៏យ៉ាងណា ។    ក្រុមមន្រ្តីពាក់ព័ន្ធកំពុងតែបើក ការស៊ើបអង្កេត ៕

- អាន ៖ ម៉ោង ៧ យប់មិញ ករណីផ្ទុះគ្រាប់បែក នៅបាងកក សម្លាប់មនុស្ស ២១ នាក់ ទាំងកម្រោល (មានវីដេអូ រន្ធត់)

 

ภาพจากกล้องวงจรปิด วินาทีระเบิดท่าเรือสาทร ช่วง 13.00 น. ที่ผ่านมา เบื้องต้นไร้ผู้บาดเจ็บ-เสียชีวิตขอบคุณคลิปวิดีโอ : อาสาแจ้งข่าว

Posted by Thairath on Tuesday, 18 August 2015

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ibtimes


Tags: Int news Breaking news Unt news Malaysia Thai Slave labour Thailand Bangkok Bomb Explode