CamNews

តារា 

រឿងដែលអ្នកគាំទ្រកំពុងតែផ្ទុះកំហឹង ព្រោះជម្លោះចាស់ៗ របស់ Mark និង Mint ពេលនេះត្រូវបានបញ្ចប់ជាស្ថាពរ

ព័ត៌មានកំសាន្ត ៖ ដោយសារតែជម្លោះដែលកើតឡើងអស់រយៈពេលជាយូរឆ្នាំមកហើយ របស់តារាល្បី ២ ដួង គឺលោក Mark និងនាង Mint បានធ្វើឲ្យមាន Page Facebook មួយចំនួនបានលើកយករឿងទាំងអស់នេះមកនិយាយឡើងវិញ ហើយក៍ធ្វើឲ្យមានក្រុមអ្នកគាំទ្រផ្ទុះកំហឹងយ៉ាងខ្លាំង ។ 

ដោយយោងមតិយោបល់ជាច្រើនរបស់ ក្រុមអ្នកគាំទ្ររបស់តារាទាំង ២ ដួងនេះ បានឲ្យដឹងថា មាន Fan ជាច្រើនបានសូមឲ្យ Page Facebook នានា កុំឲ្យរំលឹកអំពីរឿងដែល លោក Mark និងនាង Mint ធ្លាប់ឈ្លោះគ្នាតទៅទៀត ព្រោះបណ្តាលឲ្យក្រុមអ្នកគាំទ្រមិនសប្បាយចិត្តនោះទេ ។ ជាពិសេសវាគឺជារឿងដែលកន្លងហួសទៅជាយូរណាស់មកហើយ ដូច្នេះប្រសិនបើអាចបញ្ចប់ គួរឲ្យតែកុំរំលឹកនាំឲ្យអ្នកនិយមលេងអិនធឺណិត កើតមានចិត្តក្តៅក្រហាយទៀតអី ។ 

ហើយពេលនេះអ្វីដែលអ្នកគាំទ្រ របស់ លោក Mark និងនាង Mint ចង់បាននោះគឺមិត្តភាពរបស់អ្នកទាំង ២ នៅមានល្អដូចកាលពីមុន ព្រោះមិនចង់ឲ្យមានការបែកបាក់ និងយល់ច្រលំចំពោះគ្នាដោយសារតែរឿងបន្តិចបន្តួចឡើយ ។ 

ដូច្នេះហើយក្នុងនាមខ្ញុំជា Admin នៅក្នុង Page Facebook របស់ Camnews សូមជូនពរឲ្យតារាទាំង ២ ដួងនេះនៅតែមានទំនាក់ទំនងល្អនឹងគ្នាដូចកាលពីមុនទៀត ហើយក៏សង្ឃឹមថា ក្រុមអ្នកគាំទ្ររបស់ លោក Mark និងនាង Mint ក៍គិតដូច Admin ដែរ ៕







ដោយ ៖ គន្ធា


ប្រភព ៖ ហ៊្វេសប៊ុក 


Tags: Mark Mint