CamNews

តារា 

ស្នេហ៍ពិតប្រាកដជាមាន!! ប្តីប្រពន្ធដែលស្ទើរតែលែងលះ តែចុងក្រោយ នៅតែគ្មានការបែកបាក់

ព័ត៌មានកំសាន្ត ៖ តារាសម្តែងដែលទស្សនិកជន ចាំគាត់បាននៅក្នុងរឿង "មន្តស្នេហ៍កំលោះបុិនត" ដែលបានចាក់បញ្ចាំងនៅក្នុងស្ថានីយទូរទស្សន៍ CTN នោះគឺលោក Shahkrit Yamnam​ និងភរិយាសំណព្វចិត្ត អ្នកនាង Vermicelli ដែលជាតារាម៉ូដែល ម្នាក់មានសាច់សខ្ចី និងមុខមាត់ Cute គួរឲ្យស្រលាញ់ កាន់តែធ្វើឲ្យក្រុមអ្នកគាំទ្រកាន់តែច្រណែនរវាងទំនាក់ទំនងស្នេហារបស់ប្តីប្រពន្ធមួយគូនេះខ្លាំងណាស់ ។ 

បើត្រលប់ទៅកាលពីមួយរយៈពេលមុន លោក Shahkrit Yamnam​ និងអ្នកនាង Vermicelli បានធ្វើឲ្យទស្សនិកជនកើតមានអារម្មណ៍ទុកព្រួយយ៉ាងខ្លាំង ដោយសារតែអ្នកទាំង ២ បានកើតមានទំនាស់រហូតឈានដល់ការលែងលះ ដោយសារខ្វះខាតការពិចារណាយ៉ាងខ្លាំង ប៉ុន្តែអ្វីគ្រប់យ៉ាងបែរជាស្រាប់តែទៅជាល្អលើសដើម ធ្វើឲ្យប្តីប្រពន្ធដែលមានចិត្តចង់លែងលះ ប្រែក្លាយទៅជាធ្វើឲ្យអ្នកដទៃ កើតមានចិត្តច្រណែន ព្រោះតែស្នេហាផ្អែមល្អែម ។  

បន្ទាប់ពីមានការឈ្លោះប្រកែករហូតឈានដល់ការលែងលះនោះ លោក Shahkrit Yamnam និង អ្នកនាង Vermicelli បែរជាបានធ្វើការសម្រេចចិត្តផ្សះផ្សារគ្នា​ ព្រោះអ្នកទាំង ២ មិនអាចរស់នៅដោយគ្មាននរណាម្នាក់បានឡើយ ដោយសារតែក្តីស្រលាញ់នឹងការយោគយល់ ទើបធ្វើឲ្យប្តីប្រពន្ធមួយគូនេះ មិនអាចចែកផ្លូវគ្នាបានទេ ។ 

ដូច្នេះហើយក្នុងនាមខ្ញុំជា admin នៅក្នុងគេហទំព័រ Camnews សូមផ្តាំទៅអ្នកដែលមានជិវិតគូទាំងឡាយមុននឹងសម្រេចចិត្តចែកផ្លូវគ្នាសូមគិតឲ្យច្បាស់លាស់សិន ជៀសវៀងមានការស្តាយក្រោយ បំណងល្អពី admin ៕











ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook

Tags: Shahkrit Yamnam Vermicelli