CamNews

កំសាន្ត 

តារាស្រី Bua Nalinthip មានអ្វីច្រើនយ៉ាង ដែលអ្នកមិនធ្លាប់ដឹង

តារាស្រីដ៏ស្រស់ស្អាតកញ្ញា Bua Nalinthip កើតនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ១៩៨៩ ។ នាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យ Suan Sunandha Rajabhat University Arts ។



កញ្ញា Bua Nalinthip បានចូលប្រឡូកក្នុងវិស័យសិល្បៈ តាមរយៈការចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រកួតបវរកញ្ញា ‘Miss Teen Thailand 2006’ ។ នាងជាបេក្ខនារីម្នាក់ ដែលជាប់ក្នុងវគ្គផ្ដាច់ព្រាត់នៃការប្រកួតបវរកញ្ញានេះ ក្នុងចំណោមបេក្ខនារី ៤៥ នាក់ ។ ក្រោយមក នាងបានចូលសម្ដែងជាតារាស្រីដំបូង នៅក្នុងខ្សែភាពយន្ដរឿង “Loog Ranard” ។ មិនតែប៉ុណ្ណោះ នាងបានលេចវត្ដមាន នៅក្នុង MV ចម្រៀង និងស្ពតពាជិជ្ជកម្មជាច្រើនផងដែរ ។



ខ្សែភាពយន្ដ ដែលធ្វើឱ្យទស្សនិកជនលង់ស្រលាញ់នាងខ្លាំងគឺរឿង “Tra Barb See Chompoo” ។ ក្រោយសម្ដែងក្នុងខ្សែភាពយន្ដនេះ នាងក្លាយជាតួស្រី ដែលចាប់គូសម្ដែងដ៏ស័ក្ដិសមបំផុតជាមួយនឹងលោក Pon Nawasch ។ នៅឆ្នាំនេះ នាងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងសម្រាប់ងារជាតួឯករបស់នាង នៅក្នុងខ្សែភាពយន្ដរឿង “Praomook” ដែលនាងចាប់ដៃគូសម្ដែងសារជាថ្មីជាមួយនឹងមិត្ដតារារួមអាជីពរបស់នាងគឺលោក Pon Nawasch ។



ម្យ៉ាងទៀត ការសម្ដែងរបស់នាង នៅក្នុងខ្សែភាពយន្ដរឿង “Keun Ruk Salub Chata” ទទួលបាននូវពាក្យសរសើរល្អៗពីអ្នកទស្សនា ។ នៅឆ្នាំក្រោយ នាងនឹងមានខ្សែភាពយន្ដថ្មីដើម្បីថតគឺរឿង “Aom Fah Oab Din” ជាមួយនឹងលោក Puen Khanin ៕




ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate