CamNews

តារា 

នាង Chompoo araya នៅតែស្អាតទោះស្ថិតនៅក្នុងវ័យចាស់ជាងមុនក៍ដោយ

ព័ត៌មានកំសាន្ត ​៖ តារាស្រីដែលមានអាយុជ្រេណាស់ទៅហើយ ប៉ុន្តែបើនិយាយអំពីរូបសម្រស់វិញគឺ ហាក់បីដូចជាមិនឃើញចាស់សោះ ​។ 

នាង Chompoo Araya មួយរយៈពេលនេះហាក់បីដូចជាមានការមមាញឹកយ៉ាងខ្លាំង ទាំងការថតពាណ្ជិកម្មថ្មី ទាំងថតឲ្យទស្សនាវដ្តី និងខ្សែភាពយន្តថ្មីៗជាច្រើន ដែលកំសាន្តអារម្មណ៍ទស្សនិកជន ដែលអាចជួយឲ្យអ្នកទស្សនារួចផុតពីការនឿយហត់ជាមួយនិង ការងារ ឬ ការសិក្សា -ល- ។​

ដោយសារតែកត្តារូបសម្រស់ បូករួមទាំងភាពបុិនប្រសព្វរបស់នាងនេះហើយ ទើបធ្វើឲ្យ Chompoo Araya មានការមមាញឹកយ៉ាងខ្លាំងជាមួយនិង ការងារវិស័យសិល្បៈ ស្ទើរតែដកខ្លួនមិនរួចទាល់តែសោះ ។ 

អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀត ការងារចាស់ៗដែលនាង Chompoo បានទទួលមិនទាន់រួចរាល់ផងស្រាប់តែមានទស្សនាវដ្តីល្បីឈ្មោះមួយទៀតដែលមានឈ្មោះថា Preaw ​បានអញ្ជើញនាងឲ្យថតជាលក្ខណៈគ្របមុខ (Cover) ឲ្យទស្សនារវដ្តីនោះ ព្រោះបើយោងតាមរូបសម្រស់ កេរ្តិ៍ឈ្មោះ ​និងភាពទាក់ទាញរបស់នាង ប្រាកដជាអាចធ្វើឲ្យ Preaw កាន់តែល្បីឈ្មោះជាងនេះទៅទៀត ។ 

ហេហេ!! នៅចាំអីទៀតទៅទស្សនារូបថតថ្មីរបស់តារាស្រីវ័យ ៣៥ ឆ្នាំរូបនេះទៅមើលថា តើគួរឲ្យស្រលាញ់ប៉ុនណា ៕







ដោយ ៖ គន្ធា


ប្រភព ៖ Thaistar


Tags: Chompoo araya