CamNews

តារា 

ម៉ា ច័ន្ទបញ្ញា ត្រូវជ្រើសរើស តំណាងឲ្យកម្ពុជា ចូលរួមមហោស្រព ចម្រៀង អាស៊ាន-ចិន

ភ្នំពេញ៖ បុរសរូបសង្ហា វ័យក្មេង ជាតារាចម្រៀង តន្ត្រីករ និងជាតារាសម្តែងលោក ម៉ា ច័ន្ទបញ្ញា ត្រូវបានជ្រើសតាំង ឲ្យធ្វើជាតំណាងចូលរួម ក្នុងមហោស្រពចម្រៀង អាស៊ាន-ចិន ដែលមានវត្តមាន អ្នកចម្រៀងវ័យក្មេងល្បីៗ អាស៊ាន-ចិន ចូលរួមយ៉ាងច្រើន ។

យោងតាម Account Facebook របស់ លោក កឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ជាតិ បានសរសេរបង្ហោះនៅលើ Facebook ផ្ទាល់ខ្លួនថា លោក ម៉ា ច័ន្ទបញ្ញា ដែលជាតន្ត្រីករ ជាអ្នកចម្រៀង និងជាអ្នកសម្តែងវ័យក្មេង ត្រូវបាន ជ្រើសជាតំណាង ឲ្យយុវវ័យចម្រៀងខ្មែរ ចូលរួមប្រឡងក្នុងមហោស្រពចម្រៀង អាស៊ាន-ចិន ដែលមានសិល្បករ សិល្បការិនី ជាអ្នកចម្រៀងវ័យក្មេងមកពីបណ្ដាប្រទេសក្នុងតំបន់ អាស៊ាន និងក្នុងប្រទេសចិន ល្បីៗជាច្រើនដួង ដើម្បីចូលរួម ប្រកួតប្រជែងគ្នា ។

លោក កឹម គុណវឌ្ឍន៍ បានឲ្យដឹងទៀតថា កម្មវិធីនេះនឹងរៀបចំឡើង នៅថ្ងៃទី ១៤ដល់១៧ខែធ្នូ ខាងមុខនេះ នៅ រដ្ឋធានីប៉េកាំង ប្រទេសចិន ហើយការទៅចូលក្នុងកម្មវិធី ខាងលើនេះដែរ ក៏មានវត្តមាន មន្ត្រីក្រសួងព័ត៌មាន អញ្ជើញ ចូលរួមជាមួយតារាចម្រៀង ម៉ា ច័ន្ទបញ្ញា ផងដែរ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh