CamNews

តារា 

ឌួង ហ្សូរីដា ព្រមាន​មន្រ្តី​យោធាម្នាក់ ឲ្យឈប់ផ្ញើ​សារសុំ​ស្នេហ៍ រំខាននាង​ទៀត..!

ភ្នំពេញ៖ នៅពេលថ្មីៗនេះ ស្រីស្អាតជាពិធីការិនី សំឡេងផ្អែមស្រទន់ ប្រចាំស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ កញ្ញា ឌួង ហ្សូរីដា បានផ្ទុះកំហឹងខឹងក្រោធ ទៅលើបុរសម្នាក់ ដែលព្យាយាម តាមសុំស្នេហ៍នាង មិនឈប់ឈរ ហើយថែមទាំងប្រើភាសា និយាយជាមួយនាង តាមរយៈ Chat ក្នុង Facebook មើលទៅប្រៀបដូចជាប្តីប្រពន្ធ ជាហេតុធ្វើឲ្យនាងអត់ទ្រាំមិនបាន ក៏ចេញមុខព្រមានបុរសនោះ ជាសាធារណៈ ឲ្យឈប់រំខាននាងជាបន្ទាន់ បើមិនដូច្នេះទេ នាងនឹងចាត់វិធានការ តាមផ្លូវច្បាប់ ។

សម្រាប់ការបង្ហាញប្រតិកម្ម ទៅលើអ្នកដែលស្រលាញ់គាំទ្រ ពិធីការិនី កញ្ញា ឌួង ហ្សូរីដា នេះគឺជាលើកទី២ហើយ ព្រោះថា កន្លងមកធ្លាប់មាននារីម្នាក់ បានបង្ហាញអារម្មណ៍ ស្រលាញ់គាំទ្រនាង បែបជាគូស្នេហ៍នារីស្រលាញ់នារីដូចគ្នា ធ្វើឲ្យនាងចាត់វិធានការ ម្តងរួចមកហើយ។

តែថ្មីៗនេះ ឌួង ហ្សូរីដា បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត ក្រោយពីនាងបានរំលេចសារមួយព្រមាន ទៅលើបុរសវ័យចំណាស់ម្នាក់ ដែលជាអ្នកស្រលាញ់ និងគាំទ្រនាងជ្រុលនិយម ដោយនៅក្នុងសារនោះ នាងបានសរសេរយ៉ាង វែងអន្លាយ ជាភាសាខ្មែរថា «សូមប្រកាស និងជំរាបជូនដល់Fan ទាំងអស់ឲ្យបានជ្រាបថា បើឃើញរូបបុរសម្នាក់នេះ (Bro Yuth / Vi Chey / Kiry Buphata) Addឬ Comment សូមប្រុងប្រយត្ន័ ព្រោះពូម្នាក់នេះប្រហែលជាកើតរោគចិត្ត ចូលចិត្តសរសេរមមើមមាយម្នាក់ឯង និងរំខានដល់គ្រប់ Account ឲ្យតែមានឈ្មោះ ឌួង ហ្សូរីដា ឬDuong Zorida បើទោះជាយើង ធ្វើការ Block គាត់អស់ជាច្រើន Account ហើយក្តី តែគាត់នៅតែបន្តបង្កើត ជាឈ្មោះផ្សេងៗជាច្រើនទៀត ដើម្បីលេងជាមួយនាងខ្ញុំ » ។

នៅក្នុងសារខាងលើនេះ បានសរសេររៀបរាប់ នឹងព្រមានចាត់វិធានការ ទៅលើបុរសរូបនោះទៀតថា «កន្លងមកយើងក៏ធ្លាប់សំណូមពរ អោយគាត់ឈប់ធ្វើអំពើបែបហ្នឹង ប៉ុន្តែគាត់នៅតែបន្តទង្វើរោគចិត្តនេះ ហើយCall មកទូរសព្ទ័ហាងកាត់ដេរ មករកហ្សូរីដាទៀត ..! សូមជំរាបថា នេះជាការព្រមានលើកទី២ តាមរយៈសង្គម Facebook នេះ ហើយបើពូនៅតែមិនបញ្ឈប់ ការChat Inbox និយាយនូវពាក្យមិនគប្បីមួយចំនួន (ប្រើភាសាដូចហ្សូរីដា គឺជាប្រពន្ធ/សង្សារ) របស់ខ្លួន ពូនឹងត្រូវប្រឈមមុខច្បាប់ ..! ហើយឈប់យករូបថតខ្ញុំ ទៅបង្កើត Account Facebook ដទៃទៀត ដើម្បីChat ជាមួយអ្នកនេះអ្នកនោះ..!»។

ក្នុងនោះ តារាស្រី កញ្ញា ឌួង ហ្សូរីដា ក៏បានអំពាវនាវស្វែង រកគ្រួសាររបស់បុរសវ័យចំណាស់ម្នាក់នោះផងដែរ ដោយនាងបានសរសេរថា «បើអ្នកណាស្គាល់ ក្រុមគ្រួសារ ប្រពន្ធ កូន ចៅ ពូម្នាក់នេះ បំរើការក្នុងជួរកងទព័ ខាងខេត្តកំពង់ស្ពឺ សូមជួយប្រាប់គាត់ឲ្យប្រៀនប្រដៅ និង អូសទាញពូម្នាក់នេះផង គាត់ចាស់ហើយ ធ្វើចារឹកថ្លៃថ្នូរតិចទៅ ក្នុងនាមជា អ្នកការពារទឹកដីជូនជាតិ កុំឲ្យខូចឈ្មោះ ដល់ទាហានដទៃទៀត..!ខ្ញុំដឹងថា ការបង្ហោះរបស់ខ្ញុំ អាចនឹងជះឥទ្ធិពលដល់ការបាត់បង់ការងារ ឬ ក៏ទទួលរងការអាមាសខ្លាំង សំរាប់គាត់ និងក្រុមគ្រួសារគាត់ ប៉ុន្តែខ្ញុំនិងក្រុមគ្រួសារខ្ញុំធ្លាប់ ចរចា និងសុំឲ្យគាត់បញ្ឈប់ជាច្រើនដងហើយ ប៉ុន្តែគាត់នៅតែព្យាយាមផ្គើន ហើយនៅតែបន្តសកម្មភាព ដដែល ទង្វើនេះ វាជិះឥទ្ធិពលអាក្រក់និង ប៉ះពាល់កិត្តយស ក្នុងនាមជាសិល្បការិនី និងជាស្រ្តីខ្មែរមួយរូប ក្នុងសង្គម អាចឲ្យយល់ច្រលំដោយប្រការផ្សេងៗ..!»៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh