CamNews

តារា 

មិននឹកស្មានថា​ សង្សារចាស់ Mario មានស្វាមីជាមនុស្ស....

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រី នាង gubgib sumontip ដែលមហាជនធ្លាប់ស្គាល់ថា ជាសង្សារចាស់របស់លោក Mario Maurer ដែលជាតារាល្បីប្រចាំប្រទេសថៃ ប៉ុន្តែសព្វថ្ងៃនេះ​នាង gubgib មានស្វាមីនិងកូនស្រីម្នាក់រួចទៅហើយជាមួយនិងលោក​ Bie kpn ក្រោយពីបែកពីលោក​ Mario ។  

គួរបញ្ជាក់ឲ្យដឹងថា លោក Bie kpn បានចូលទៅនៅក្នុងវត្តប្រហែលជាង ១ ខែ ដើម្បីបួសសាងផ្នួល ដើម្បីសងគុណអ្នកមានគុណរបស់ខ្លួន ប៉ុន្តែប្រហែលជាមួយខែនេះលោកក៏បានវិលត្រលប់មកជួបជុំជាមួយនិងប្រពន្ធកូនជាថ្មីម្តងទៀត ។ 

ទទ្ទឹមនឹងនេះដែរ នាង gubgib sumontip មានចិត្តសប្បាយរីករាយរកនិយាយអ្វីមិនត្រូវឡើយ ក្រោយពីស្វាមីបានត្រលប់មកធ្វើជាមេគ្រួសារជាថ្មីម្តងទៀត ។ ទោះបីជាបួសសាងផ្នួល អស់រយៈពេលជាង ១ ខែក៏ដោយចុះ ប៉ុន្តែលោក Bie kpn នៅតែមិនមានការផ្លាស់ប្តូរសេចក្តីស្រលាញ់ ចំពោះប្រពន្ធនិងកូន ហើយថែមទាំងមើលថែគ្រួសារបានល្អជាមុនថែមទៀតផង ។ ជាងនេះទៅទៀត មហាជនកោតសរសើរ លោក Bie kpn មិនដាច់ពីមាត់ថា ជាស្វាមីដែលពោរពេញទៅដោយកន្លងធម៌ ហើយក៏សរសើរសង្សារចាស់របស់លោក Mario មានស្វាមីគឺជាល្អ នេះហើយគឺជាសំណងរបស់នាង ៕








'





ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: gubgib sumontip bie kpn Mario Maurer