CamNews

កំសាន្ត 

ពិតជាល្អមែន! តារាមួយគូនេះ មានអត្តរិកស៊ីមេទ្រីនឹងគ្នា ទាំងក្នុង និងក្រៅឆាកសម្ដែង

តារាខ្លះ មានភាពល្អូកល្អូននឹងគ្នា តែក្នុងឈុតឆាកនៃរឿង ដែលខ្លួនម្នាក់ៗត្រូវសម្ដែងប៉ុណ្ណោះ តែក្រៅឆាកសម្ដែងវិញ ហាក់មិនសូវជាស្និទ្ធស្នាលនឹងគ្នាប៉ុន្មាន ។ ប៉ុន្ដែ ខុសប្លែកអីតែគូនេះ លោក  Kem Hussawee និងកញ្ញា Mooka Narinrak មានអត្តចរិកស៊ីមេទ្រីនឹងគ្នា មិនថា នៅក្នុងឈុតឆាកសម្ដែង ឬនៅក្រៅឆាកនោះទេ ។



បច្ចុប្បន្ន តារាសម្រស់បានទាំងពីរនាក់នេះ សម្ដែងជាគូស្នេហ៍នឹងគ្នា នៅក្នុងខ្សែភាពយន្ដភាគដ៏ពេញនិយមរឿង “So Wayree” ដែលកំពុងចាក់បញ្ចាំងរៀងរាល់ថ្ងៃសុក្រ-សៅរ៍ នៅលើកញ្ចក់ទូរទស្សន៍ Thai Channel 7 ។

នៅក្នុងខ្សែភាពយន្ដភាគនេះ ពួកគេទាំងពីរពិតជាស្រស់ស្អាត និងស័ក្ដិសមនឹងគ្នាណាស់ ។ ហេតុដូចនេះហើយ បានជាទស្សនិកជន ពេញចិត្ដនឹងខ្សែភាពនេះជាខ្លាំង ។



ចំណែកឯនៅក្នុងជីវិតពិតវិញ អ្នកទាំងពីរ ពិតជាគួរឱ្យស្រឡាញ់ខ្លាំងណាស់ នៅពេលដែលពួកគេនៅជាមួយគ្នា និងមានភាពស៊ីមេទ្រីនឹងគ្នា ។

តារាប្រុសរូបសង្ហានេះ តែងខាំមិន នៅពេលកញ្ញា Mookda បង្ហោះរូប នៅលើបណ្ដាញសង្គមម្ដងៗ ។ អ្នកគាំទ្រជាច្រើន ប្រាថ្នាឱ្យអ្នកទាំងពីរ ក្លាយជាគូស្នេហ៍ពិតប្រាកដនឹងគ្នា ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thai Update