CamNews

តារា 

Mint Chalida នឹងសម្តែងរឿងភាគថ្មី ជាមួយនិងបុរសសង្ហាម្នាក់ ដែលមិនធ្លាប់ចាប់ដៃគូគ្នាពីមុនមក

ថៃ ៖ យោងទៅតាមស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ របស់ប្រទេសថៃបានប្រកាសឲ្យដឹងថា កំពូលតារាសម្តែងស្រីដ៏ស្រស់ស្អាត នាង Mint Chalida ត្រូវបានជ្រើសរើសតួឯកស្រីក្នុងរឿង "Fah Fak Ruk" ជាមួយនិងបុរសសង្ហាម្នាក់ ដែលមិនធ្លាប់ចាប់ដៃគូគ្នាពីមុនមក ។ 

ប្រភពដដែលបានបន្តទៀតថា លោក Toey Pongsakorn ដែលជាតួឯកប្រុស និងចាប់ដៃគូជាលើកដំបូងជាមួយនិងនាង Mint Chalida និងបង្កើតនូវស្នាដៃថ្មីជាមួយគ្នា ។ 

គួរបញ្ជាក់ឲ្យដឹងថា រឿងភាគថ្មីនេះ ដឹកនាំសម្តែងដោយ Nong Arunosha ដែលជាអ្នកល្បីឈ្មោះម្នាក់ នៅក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ផ្ទាល់តែម្តង ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Local news Social news