CamNews

កំសាន្ត 

គូស្នេហ៍តារាប្រុសស្រីទាំងពីរគូនេះ ពិតជាផ្អែមល្ហែមមែនទែន ដោយបានថតរូបបង្ហាញពីពេលវេលា ដ៏រ៉ូមែនទិក!

នៅខែកក្កដានេះ គូស្នេហ៍ដ៏ផ្អែមល្ហែម និងគួរឱ្យស្រឡាញ់ចំនួនពីរគូ បានបង្ហោះរូបភាពអនុស្សាវរីយ៍ដ៏ស្រស់ស្អាតរបស់ពួកគេ នៅលើបណ្ដាញ Instagram ។

លោក God Itthipat និងកញ្ញា Richy Oranate



កាលពីថ្ងៃទី ១៧ ខែកក្កដា តារាប្រុសរូបសង្ហារលោក God Itthipat បានបង្ហោះរូបថតដ៏ផ្អែមល្ហែមរបស់លោកជាមួយកញ្ញា with Richy Oranate នៅឯឆ្នេរខ្សាច់ លើបណ្ដាញ Instagram ។ នៅក្នុងរូបថត ពួកគេ មើលទៅពិតជាគួរឱ្យស្រឡាញ់ខ្លាំងណាស់ ហើយទេសភាព ក៏ស្រស់ស្អាតផងដែរ ។

 លោក Dan Worrawech និងកញ្ញា Pattie Ungsumalynn



មួយរយៈចុងក្រោយនេះ តារាសម្ដែង និងជាតារាចម្រៀង លោក Dan Worrawech បានបង្ហោះរូបថតរបស់លោក ជាមួយកញ្ញា Pattie Ungsumalynn នៅលើបណ្ដាញ Instagram នៅពេលដែលពួកគេទាំងពីរ ធ្វើដំណើរកម្សាន្ដរួមគ្នា ទៅកាន់បណ្ដាប្រទេសនានា ។ មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះ បានជូនពរ ខួបកំណើតដល់នាង ជាមួយ Caption ដ៏ផ្អែមល្ហែម ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates