CamNews

តារា 

Kimberly និង Mark prin ឆ្លៀតពេលទៅសាងភាពផ្អែមល្អែមនៅក្រៅប្រទេស

កំសាន្ត ៖ កាលពីខែតុលា ឆ្នាំ ២០១៨ តារាសម្តែងប្រុសស្រីមួយគូនេះ បានធ្វើដំណើរទៅកាន់ប្រទេសអូស្រ្តាលី ក្រោយប្រារព្ធពិធីគំរប់ខួបដែលស្រលាញ់គ្នាបាន ៥ ឆ្នាំ ។ ហើយនៅពាក់កណ្តាលវិឆ្ឆិកា Kimberly និង Mark prin ក៏បានធ្វើទៅលេងនៅឯខេត្ត Nakhon Ratchasima ក្នុងប្រទេសថៃ ជាថ្មីម្តងទៀត ។ 

សម្រាប់ខែធ្នូនេះ គូស្នេហ៍ល្បីឈ្មោះប្រចាំប្រទេសថៃមួយគូនេះបានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េ ហើយផុសរូបថតជាច្រើនសន្លឹកនៅលើគណនីអុិនស្រ្តាក្រាមផ្លូវការ ។ 

នៅក្នុងនោះផងដែរ Kimberly បានបង្ហោះរូបថតរបស់នាងដោយភ្ជាប់មកជាមួយនិងចំណងជើងថា "សេអ៊ូលជាទីស្រលាញ់ ថតដោយ Mark prin" ។ មិនត្រឹមតែប៉ុណ្ណោះ​ នាងក៏បានបង្ហោះរូបថតជាគូ ជាមួយនិងទេសភាពដ៏ស្រស់ស្អាតថែមទៀតផង ។ 

ចំណែកឯលោក Mark Prin ក៏បានចែករំលែករូបថតមួយសន្លឹកជាមួយនិងចំណងជើងថា Mr. Pumpkin & Ms. Marshmallow ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Kimberly Mark prin