CamNews

តារា 

នាង Pat ទទួលបានកាដូគាប់ចិត្តពីម្តាយ និងមិត្តប្រុស ក្រោយមានផ្ទៃពោះមុនរៀបការ

តារាថៃ ៖ តារាសម្តែងស្រីនាង Pat napapa បានប្រារព្ធពិធីខួបកំណើតរបស់ខ្លួននៅឯប្រទេសបារាំងដោយស្ងាត់ៗ ជាមួយអ្នកម្តាយ និងមិត្តប្រុសនៅក្នុងមន្ទីរពេទ្យ ព្រោះម្តាយរបស់នាងកំពុងមានជម្ងឺជាទម្ងន់នៅក្នុងមន្ទីរពេទ្យនោះ ហើយក៏ទទួលបានកាដូគាប់ចិត្តពីម្តាយ និងមិត្តប្រុស ក្រោយមានផ្ទៃពោះមុនរៀបការ ដល់ទៅ ៤ ខែឯណោះ ។ 

នៅក្នុងថ្ងៃខួបកំណើតរបស់នាង Pat ដែលប្រារព្ធឡើងកាលពីថ្ងៃទី ០៤ ខែតុលានេះ តារាស្រីរូបនេះទទួលបានការជូនពរឲ្យមានសុខភាពល្អទាំងនាង និងកូន និងសម្រេចរាល់បំណងប្រាថ្នារបស់នាង ។ 

រីឯអនាគតស្វាមីរបស់នាង ដែលជាឪពុកកូននៅក្នុងផ្ទៃរបស់តារាស្រីរូបនេះ ក៏តែងតែជាបុរសម្នាក់ដែលដើរតួនាទីជា ឪពុកល្អ និងស្វាមីល្អ ព្រមទាំងលើកទឹកចិត្តនាងស្ទើរគ្រប់ពេលថែមទៀតផង អាចនិយាយបានថា ការជូនពរពីម្តាយ និងការលើកទឹកចិត្តស្ទើរគ្រប់ពេលរបស់អនាគតស្វាមី គឺជាកាដូក៏គាប់ចិត្ត និងមិនអាចកាត់ថ្លៃបានឡើយ ៕









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Pat napapa