CamNews

តារា 

បណ្ដាតារាខ្មែរ ដែលរងគ្រោះ ព្រោះរឿងអាស្រូវ ប្រចាំ ២០១២

ភ្នំពេញៈ ក្នុងរយៈពេលពេញ១ឆ្នាំនេះ គេសង្កេតឃើញថា មានតារាប្រុសស្រីល្បីៗ ជាច្រើន រូប
បានពើបប្រទះរឿងអាស្រូវ ធ្វើឲ្យមានការរិះគន់ និន្ទាពីទស្សនិកជន ដែលធ្លាប់គាំទ្រពួកគេ។ តើ
មានតារាណាខ្លះ មានរឿងអាស្រូវខ្លាំងជាងគេ ក្នុងឆ្នាំ២០១២នេះ?

តារាសម្តែងស្រីរាងខ្ពស់ ស្រឡះរូបស្រស់ លី ម៉ារីណា ត្រូវបានគេចាត់ទុកថា ជាតារាស្រីដែល
ជួបប្រទះ និងរឿងអាស្រូវធំជាងគេ ដោយនាងបានទទួលរង ការគំរាមសម្លាប់យ៉ាង ចាស់ដៃពី
សំណាក់ស្ត្រីម្នាក់ ដែលគេសង្ស័យថាជាប្រពន្ធ ដើមរបស់មន្ត្រីជាន់ខ្ពស់ជា គូស្នេហ៍លួចលាក់
របស់នាង ក្រោយពីលេចឮព័ត៌មាន នេះនាងត្រូវបានគេដឹងថា កំពុងសម្ងំលាក់ខ្លួន យ៉ាងស្ងាត់
កំបាំងបំផុត ដោយមានទាំងអង្ករក្ស ការពារយ៉ាងតឹងរ៉ឹង និងលេចដំណឹងថា កំពុងមានផ្ទៃពោះ
ទៀតផង។

អតីតពិធីការិនីសម្បូរវោហា និងធ្លាប់មានភាពលេចធ្លោ ប្រចាំស្ថានីយទូរទស្សន៍បាយ័ន ពេជ្រ
សិរីរ័ត្ន ។ ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១២កន្លងទៅនេះ បានលេចឮព័ត៌មានមួយ ថានាងបានសម្ងំ
លាក់ខ្លួន សម្រាលបានកូនប្រុសម្នាក់ ដោយគេសង្ស័យថា បុរសដែលជាឪពុក របស់កូនក្នុងផ្ទៃ
នាង គឺជាមន្ត្រីមានអំណាចម្នាក់នៅស្ថានទូតចិន ។តែពាក់ព័ន្ធ និងបញ្ហានេះត្រូវបាន អតីតពិធីកា
រិនីរូបនេះ ចេញមុខបដិសេធដោយ ច្រានចោលព័ត៌មានទាំងអស់នេះ ថាមិនមែនជាការពិត ហើយ
នាងក៏គ្មានកូនអ្វីនោះដែរ។

កញ្ញា សុខ ពិសី តារាចម្រៀងស្រីដែលមានភាពលេចធ្លោ ប្រចាំផលិតកម្មសាន់ដេរូបនេះ បន្ទាប់
បាត់វត្តមាន ពីវិស័យសិល្បៈ ដោយអាថ៌កំបាំងនោះ បានធ្វើឲ្យនាងពើប ប្រទះនិងរឿងអាស្រូវធំ
មួយ កាលពីខែកញ្ញា ដោយបានលេចឮ ព័ត៌មានថានាងមានផ្ទៃពោះ លួចលាក់ជាមួយមន្ត្រីយោ
ធា មានអំណាចម្នាក់ តែមិនបានប៉ុន្មានផង ការពិតត្រូវបានលាតត្រដាង នាងចេញមុខ បដិសេធ
ចោលភ្លាមៗ។ប៉ុន្តែក៏មានមនុស្ស មួយចំនួននៅតែមិនជឿថា នាងគ្មានប្ដីនិង មានកូននោះទេ។

តារាចម្រៀងស្រីដែលមាន ឈ្មោះបោះសំឡេងវ៉ាដាច់ តារាចម្រៀងស្រីស្រុកខ្មែរ ក្នុងឆ្នាំនេះ
កញ្ញា ឱក សុគន្ធកញ្ញាថ្មីៗនេះ រឿងរ៉ាវស្នេហារបស់នាងត្រូវបាន អ្នកនៅជិតខ្លួន ចេញមុខទំលា
យជាសាធារណៈ ថាចំណងស្នេហារវាង ឱក សុគន្ធកញ្ញា ជាមួយអតីតគូស្នេហ៍ លោក រ៉េត ធីដូ
ណា បានបែកបាក់ ស្នេហាជាមួយគ្នា។ ដោយគ្មានអ្នកណាម្នាក់ ចេញមុខមកអះអាង បកស្រា
យប្រាប់ពី មូលហេតុច្បាស់លាស់ ពាក់ព័ន្ធនិងរឿងនេះទេ។

កញ្ញា សុគន្ធ នីសា ក្រោយពីតារាស្រីរូបនេះ សម្រេចដើរដល់ផ្លូវបែក ជាមួយគូស្នេហ៍ លោក សុខ
ជំនោរ មិនបាន ប៉ុន្មានផងនាងក៏ ត្រូវបានមហាជន ជាច្រើនបានធ្វើការ រងការរិះគន់នាង រឿងចោ
លទ្រនំចាស់ ផ្លាស់មកទ្រនំថ្មី ។មិនត្រឹម តែប៉ុណ្ណោះជាញឹកញាប់ នាងក៏បានលេចឮព័ត៌មាន ស្នេ
ហាជាមួយអ្នកនេះ អ្នកនោះមិនចេះចប់ ដូចជាថ្មីនេះ មានពាក្យចចាមអារ៉ាមថា នាងមានទំនាក់ទំ
នងស្នេហាជាមួយអ្នកធំមាន ទ្រព្យស្តុកម្នាក់ ដែលគេដឹងថាជា បុរសមានប្រពន្ធកូន រួចទៅហើយ។
រហូតធ្វើឲ្យនាង សម្រេចចិត្តចាក ចោលស្នេហ៍ចាស់ដែលធ្លាប់ កំសត់កម្រជាមួយគ្នា ទាំងមិនស្តា
យ ស្រណោះសូម្បីតែបន្តិច។

ខាត់ សុឃីមថ្មីៗនេះរងការរិះគន់ រឿងស្លៀកពាក់បែប ប្រពៃណីឥណ្ឌា ក្នុងថ្ងៃមង្គលការជាមួយ
លោកអ៊ិនសុបញ្ញា ហៅ ផាណូ បន្ទាប់ពីតារាចម្រៀងយ៉េៗ អ្នកនាងខាត់ សុឃីម បានសម្រេចចិត្ត
ចូល រោងការជាមួយ ស្វាមី កាលពីថ្ងៃទី១២ -១២-១២ រួចមក ។ គេសង្កេតឃើញថា នាងត្រូវបាន
ប្រជាពលរដ្ឋខ្មែរ មានការប្រតិកម្ម និងរិះគន់ដោយមិនសំចៃមាត់។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែ
ខាងក្រសួង វប្បធម៌ ក៏មានត្រៀម វិធានការក្នុងការកោះ ហៅនាងទៅណែនាំថែម ទៀតផងចំពោះ
ការស្លៀកពាក់តុបតែងខ្លួន ជាលក្ខណៈប្រពៃណីឥណ្ឌា ក្នុងពិធីមង្គលការរបស់ខ្លួន។

តែដោយឡែកតារាសម្តែង ស្រីចូលចិត្តស្លៀកពាក់តុបតែង ខ្លួនបែបសិចស៊ី កញ្ញា ឆៃ លីដាឡែន
មិនបានជួបប្រទះ រឿងអាស្រូវស្នេហាធំដុំ និងរងការរិះគន់ពីមហាជនទេ តែនៅដើមឆ្នាំ២០១២
នេះនាងបានជំពប់ និងរឿងអាស្រូវធំមួ យដែលទាក់ទងនឹងការ ស្លៀកពាក់សិចស៊ី ហួសប្រមាណ
របស់នាងពេលចេញទៅសម្តែង នៅអាមេរិក បានធ្វើឲ្យប្រជាពលរដ្ឋ និងក្រសួងវប្បធម៌ ធ្វើការរិះ
គន់នាងរហូតធ្វើឲ្យ បាត់ឱកាសក្នុងការចេញ មុខតាមកញ្ចក់ទូរទស្សន៍ ដោយសារតែកំហុស អចេ
តនាមួយពេល របស់នាង។

តារាស្រីដែលប្រកាសថា ខ្លួនចង់មានភាពល្បាញល្បី ដោយសារតែភាព សិចស៊ីកញ្ញា ប៊ុន ផៃលីន
កាលពីពេលថ្មីកន្លងមកនេះ នាងក៏ត្រូវបានទទួល ការគំរាមបាញ់ប្រហារ ពីប្រពន្ធដើមគេ ដើម្បីកុំឲ្យ
ទាក់ទង ប្តីគេទៀត។តែទោះជាមាន ការគំរាមបែបនេះក្តី ក៏មិនបានធ្វើឲ្យតារាស្រី រូបនេះមានការតក់
ស្លុត ចំពោះរឿងនេះឡើយ ។ផ្ទុយទៅវិញ ថ្មីៗនេះនាងទើបតែទទួលបាន កាដូររថយន្តតម្លៃជាង ២
ម៉ឺនដុល្លារពីបុរសមាន ទ្រព្យម្នាក់យ៉ាងរំភើយ។

ពិធីករដែលកំពុងតែមាន ភាពលេចធ្លោប្រចាំ ស្ថានីយទូរទស្សន៍បាយ័ន លោក អៀង វិច្ឆ័យថ្មីៗនេះ
បាន លេចឮព័ត៌មានថា លួចលាក់បង្កាត់ភ្លើង ស្នេហ៍ក្រៅឆាកជាមួយ តារាចម្រៀងប្រុសដូចគ្នា
លោក នីកូ ជាលក្ខណៈគូស្នេហ៍ជាមួយគ្នា។ លើសពីនេះ អៀងវិច្ឆ័យ កាលពីថ្ងៃទី២៤ខែធ្នូឆ្នា២០១២
នេះ លោកបានជិះរថយន្តបញ្ច្រាសទិស និងបង្កឲ្យមានគ្រោះថ្នាក់ចរាចរ ដោយការមិនយោគយល់
គ្នា ធ្វើឲ្យតារារូបនេះទទួលរង ការរិះគន់ពីទង្វើឆ្គាំឆ្គង របស់លោកយ៉ាងខ្លាំង។

ជាមួយគ្នានេះដែរនៅដំណាច់ឆ្នាំ២០១២នេះ តារាសម្តែង និងជាតារាម៉ូដែល លោក ជា ខេវិនក៏
បែកធ្លាយរឿ ងរូបភាពអាក្រាតកាយ គេងជាមួយបុរសម្នាក់ នៅលើគ្រែតែមួយដោយបាន ធ្វើឲ្យ
ទស្សនិកជនជាច្រើន គិតថាលោកជាមនុស្ស ស្រលាញ់ភេទដូចគ្នា។ តែជា ខេវិនបានចេញ មុខ
បដិសេធចោល និងត្រៀមប្ដឹងអ្នកទម្លាយ រូបភាពបង្ខូចកេរ្តិ៍ឈ្មោះ លោកទៀតផង។

ក្នុងមួយរយៈពេលប៉ុន្មាន ខែចុងក្រោយនេះ តារាចម្រៀងប្រុសលោក អេនឌីក៏ទើបតែត្រូវព្រនង់
របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាមួយ កញ្ញា ពេជ្រ អាវីហ្សាដោយសារតែការថត រូប អោប
រឹតគ្នាបញ្ចេញភាព សិចស៊ីស្រើបស្រាលហួសហេតុ មិនស័ក្តិសមជាតារាខ្មែរថែមទៀតផង។

ពាក់ព័ន្ធនឹងរឿងតារាស្រីប្រុស ដែលជួបប្រទះរឿងអាស្រូវ និងការរិះគន់ពី មហាជននេះដែរ ក៏មាន
សិល្បករ-សិល្បការិនី មួយចំនួនទៀត ក៏មានព័ត៌មាន ប្រហាក់ប្រហែលគ្នាផងដែរ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national new entertainment