CamNews

តារា 

តារាស្រីសិចសុីរូបនេះ សរសើរមិត្តប្រុសមិនដាច់ពីមាត់ ព្រោះចេះចម្អិនម្ហូប

ព័ត៌មានកំសាន្ត ៖ តារាស្រី Lynn Hung ​និងមិត្តប្រុសរបស់នាងគឺលោក Kwok Ho Chung ដំបូងឡើងត្រូវបានសន្មត់ថា នឹងរៀបការនៅឆ្នាំនេះ ប៉ុន្តែបានពន្យារពេល អាពាហ៍ពិពាហ៍ដោយសារតែមានការមមាញឹករបស់ជាមួយនឹងការងាររបស់ពួកគេខ្លាំងពេក ។

គួរបញ្ជាក់ឲ្យដឹងថា នៅពេលដែលអ្នកកាសែតបានសួរថា តើនាងនិង មិត្តប្រុសកំពុងតែរស់នៅក្រោមដំបូលផ្ទះតែមួយ ជាមួយគ្នា? ប៉ុន្តែ Lynn Hung បែរជារក្សារឿងនេះ គឺជារឿងសម្ងាត់ដោយមិនបានឆ្លើយតប អ្វីទាំងអស់ជាមួយនឹងអ្នកកាសែត ។​




កាលពី ១ សប្តាហ៍មុន Lynn Hung បានធ្វើការចែករំលែករូបថតរបស់បុរសម្នាក់ទៅលើបណ្តាញសង្គម ដែលបុរសម្នាក់នោះកំពុងតែចម្អិនម្ហូបសម្រាប់នាង ។ ទោះបីជា Lynn Hung មិនបានប្រាប់ថា បុរសម្នាក់នោះគឺជាអ្នកណាក៏ដោយ ប៉ុន្តែនៅតែមានក្រុមអ្នកគាំទ្រជាច្រើនគិតថា រូបមួយសន្លឹកនោះគឺជាលោក Kwok Ho Chung ដែលជាមិត្តប្រុសរបស់នាងយ៉ាងពិតប្រាកដណាស់ ។ 

រូបថតនេះបានបង្ហើបថា អ្នកទាំងពីរត្រូវបានរស់នៅជាមួយគ្នានៅក្រោមដំបូលផ្ទះតែមួយ ជាមួយគ្នាផងដែរ ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop