CamNews

ព័ត៌មានវីដេអូ 

វីដេអូ វាយប្រហារ ស្រស់ៗ ខ្មាន់កាំភ្លើង ដើរពេញអាកាយានដ្ឋាន រកអ្នកដែលត្រូវសម្លាប់ (មានវីដេអូ)

ព័ត៌មានវីដេអូ ៖ តាមរយៈខ្សែអាថ៍វីដេអូ ផ្តិតចេញពីប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាពនោះ បង្ហាញច្បាស់ជាក់ ស្តែងខ្មាន់កាំភ្លើងមួយរូប ដែលបានបើកការវាយប្រហារ ទៅលើអាកាសយានដ្ឋានអន្តរជាតិ ទីក្រុង Istanbul ប្រទេសទួរគីនោះ បានបោះចោលក៏ដូចជាទម្លាក់កាំភ្លើងរបស់ខ្លួនទៅនឹងកម្រាលឥដ្ឋ នា​ អាកាសយានដ្ឋាន ក៏ព្រោះតែអារម្មណ៍តានតឹងមិនអាចរកឃើញ ជនរងគ្រោះថ្មីសម្រាប់វាយប្រហារ សម្លាប់បាន ។ 


ខ្សែអាថ៍វីដេអូដែលបានចេញផ្សាយដោយសារព័ត៌មានក្នុងស្រុក Giornale បង្ហាញ ក្រុមមហាជនរាប់ សិបនាក់រត់យកតែរួចខ្លួន បន្ទាប់ពីលាន់ឮសម្លេងគ្រាប់កាំភ្លើងផ្ទុះ នៅខាងក្រៅសំណង់អាគារ អា កាសយានដ្ឋាន ។ ខ្មាន់កាំភ្លើង​ ដែលស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅ ដៃប្រដាប់ដោយអា វុធនោះ ត្រូវបានគេមើលឃើញថា បានដើរចួលសំណង់អាគារអាកាសយានដ្ឋាន លុកលុយដើម្បី ស្វែងរកជនរងគ្រោះថ្មី វាយប្រហារ បាញ់សម្លាប់ ប៉ុន្តែ សាលសំណង់អាគារទាំងមូល ស្ងាត់ជ្រងំ ព្រោះអ្នករាល់គ្នា រត់បាតជើង សព្រាត បាត់ទៅហើយ ។ វិនាទីរកពុំឃើញ ជនរងគ្រោះណាមួយ សម្រាប់វាយប្រហារទាល់តែសោះ ខ្មាន់កាំភ្លើង កើតចិត្តខឹង ក្តៅក្រហាយ បោះអាវុធនៅនឹងដៃ ទៅ លើកម្រាលឥដ្ឋអាកាសយានដ្ឋាន ។ 


សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា ក្រោយភារវកម្ម វាយប្រហារកក្រើកអាកាសយានដ្ឋានខាងលើ ជនរងគ្រោះ ៤៤នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ២៣០នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ។ ការវាយប្រហារថ្ងៃអង្គារកន្លងទៅនេះ គឺជាការវាយប្រហារទៅលើអាកាសយានដ្ឋាន ដែលរវល់ជាង គេបំផុតលំដាប់លេខរៀងទី ៣ នៅអឹរ៉ុប ។ ខ្មាន់កាំភ្លើង ៣ រូប បានបើកការវាយប្រហារ បាញ់រះនៅ ខាងក្រៅសំណង់អាគារព្រលានយន្តហោះ ដើម្បីបង្កើតឲ្យបាន នូវចលាចលភាព មុនពេល ខ្មាន់ កាំ ភ្លើង ២រូប លុកលុយចូលសំណង់អាគារ រួចបំផ្ទុះគ្រាប់បែកជាប់នៅនឹងខ្លួន ខណៈខ្មាន់កាំភ្លើងជនទី ៣បាន បំផ្ទុះ គ្រាប់បែកជាប់នៅនឹងខ្លួនត្រង់ចំនុចច្រកចេញចូលអាកាសយានដ្ឋាន ៕

-អាន ៖ វីដេអូ ព្រឺក្បាល ខ្មាន់កាំភ្លើងបំផ្ទុះគ្រាប់បែក ខ្លួនឯងទៅជា ចម្រៀក អំឡុង ការវាយប្រហារភារវកម្ម (18+)



ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ 

 


Tags: Istanbul Turkey Bomb Airport Int news Hot news Breaking news