CamNews

តារា 

តារាភាពយន្តរបស់ចិនលោក ឈិនឡុង ទទួលមរណៈភាពដោយជំងឺបេះដូង?

មានប្រភពត៌មាន 7news Yahoo របស់ចិនមួយបាននិយាយថាតារាភាពយន្តរបស់ចិន
ដ៏ល្បីឈ្មោះលោក ឈិនឡុង បានទទួលមរណៈភាពទៅហើយនៅរដ្ឋ Los Angeles
សហរដ្ឋអាមេរិច ដោយសារជំងឺគាំងបេះដូង ។



លោក Jackie Chan ហៅ ឈិនឡុង
កាលពីម្សិលម៉ិញ(29/3) មានភាពច្របូកច្របល់យ៉ាងខ្លាំងពីបណ្តាញពត៌មានរបស់ ចិន
ដែលទាក់ទងទៅនឹងដំណឹងមរណៈភាពរបស់លោក Jackie Chan ដែលខ្មែរយើងស្គាល់
ថាជាលោក ឈិនឡុង នៅឯរដ្ឋ Los Angeles សហរដ្ឋអាមេរិច ដោយសារជំងឺគាំងបេះដូង ។


ដំណឹងមរណៈភាពរបស់ លោក ឈិនឡុង នៅលើគេហទំព័រ
គេហទំព័រ 7news Yahoo របស់ចិនគឺជាប្រភពពត៌មានដំបូងគេដែលបានផ្សព្វផ្សាយ
ដំណឹងនេះ ។ ក្រោយមកទើបមានគេហទំព័រផ្សេងៗជាច្រើនធ្វើការផ្សព្វផ្សាយបន្ត ។

ដំណឹងនេះបានធ្វើអោយបណ្តាទស្សនិកជនដែលនិយម និងគាំទ្រលោក ឈិនឡុង មាន
ការភា្ញក់ផ្អើលយ៉ាងខ្លាំង រហូតដល់មានការសរសេរលិខិតចូលរួមរំលែកទុក្ខចំពោះក្រុម
គ្រួសារ របស់ លោក ឈិនឡុងទៀតផង ។ ក្នុងនោះមានអ្នកខ្លះបានទូរស័ព្ទទៅស្ថានីយ៍
ទូរទស្សន៍ និងស្ថាប័នសារពត៌មានដើម្បីសាកសួរអំពីដំណឹងនេះផងដែរ ។

នៅរសៀលថ្ងៃម្សិលម៉ិញ ដ៏ដែលមានអ្នកសារពត៌មានមួយបានទូរស័ព្ទទៅកាន់ប្រធានគ្រប់
គ្រងរបស់លោក ឈិនឡុង ដើម្បីស្រាយបញ្ជាក់អំពីរឿងនេះ ។ ប្រធានគ្រប់គ្រងរបស់
លោក ឈិនឡុង បានស្រាយបំភ្លឺថា ដំណឹងមរណៈភាពរបស់តារាភាពយន្តដ៏ល្បីឈ្មោះ
លោកឈិនឡុង មិនមែនជាការពិតឡើយ វាគ្រាន់តែជាដំណឹងចរចាមអារ៉ាមប៉ុណ្ណោះ

អ្នកគ្រប់គ្រងនោះបាននិយាយបញ្ជាក់ផងដែរថាលោក ឈិនឡុងគឺមានសុខភាពល្អជា
ធម្មតាទេ ។

ប្រជុំតារា​ ក្នុងសកម្មភាពសប្បុរសមួយកន្លងមកថ្មីៗនេះ


បច្ចុប្បន្នលោក ឈិនឡុង កំពុងតែស្ថិតនៅក្នុងប្រទេសចិននៅឡើយ ជាធម្មតាលោកតែងតែ
បានចូលរួមរាល់សកម្មភាពរបស់ក្រសួងសិល្បៈផងដែរ ។ លោកក៏ជាអ្នកស្ម័គ្រចិត្តម្នាក់ដែល
បានចូលរួមសកម្មភាព ជួយជនរងគ្រោះជប៉ុននៅក្នុងគ្រោះរញ្ជួយដី និង រលកយក្សស៊ូណាមិ
ដែលបានកើតឡើងកាលពីថ្ងៃទី 11 មីនាកន្លងមកថ្មីៗនេះទៀតផង ។

បញ្ជាក់ផងដែរថាដំណឹងដ៏អកុសលនេះមិនមែនជាលើកទីមួយឡើយចំពោះ លោកឈិនឡុង
ដែលត្រូវបានពត៌មានជាច្រើនធ្វើការផ្សព្វផ្សាយពត៌មានមិនពិតនាពេលកន្លងមក ។

ចំណែកគេហទំព័រ 7news Yahoo នេះក៏ជាគេហទំព័រផ្សព្វផ្សាយពត៌មានមិនពិតមួយផងដែរ
ហើយក៏មិនមែនជាគេហទំព័រដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Yahoo ពិតប្រាកដ
នោះឡើយ ៕

(ប្រភព Kenh14)
ដោយ :រដ្ឋា

Tags: