CamNews

តារា 

សូរ្យ អេនណា បរិច្ចាគថវិកា ២០០​ដុល្លារ ដល់​លោក​យាយ អាយុ​១១៦​ឆ្នាំ តាម​រយៈ​មូល​និធិ សាវិន ហ្វីលីព

ភ្នំពេញ៖ កញ្ញា សូរ្យ អេនណា ក្រោយពីទទួលបានភាពជោគជ័យ ជាបណ្តើរៗ ក្នុងអាជីពសិល្បៈ រយៈពេលជាងមួយ ឆ្នាំមកនេះឃើញថា ហាក់កាន់តែមាន ប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះកើនឡើង ជាលំដាប់។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ នាងទើបតែឈ្នះពាន រង្វាន់ Miss Kingcoconut ពីប្រទេសកូរ៉េ តំណាងឲ្យ ប្រទេសកម្ពុជា ទៀតផង។

ទន្ទឹមនឹងភាពទទួល បានឱកាសការងារ លើវិស័យសិល្បៈច្រើននេះដែរ តារាសម្តែង និងតារបង្ហាញម៉ូដស្ថិតក្នុងក្រុម Sun Modeling Goup កញ្ញា សូរ្យ អេនណា ក៏បានរួមចំណែក ក្នុងការចូល រួមជួយដល់សង្គម ខណៈកាលពី ពេលថ្មីៗនេះ នាងបានចំណាយថវិកា ផ្ទាល់ខ្លួនមួយចំនួន ចូលរួមអំពើមនុស្សធម៌ ដើម្បីជួយដល់លោកយាយ ចាស់ជរា វ័យចំណាស់ម្នាក់ ដែលកំពុងជួបការលំបាក ខ្វះខាតសម្រាប់ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់គាត់។

ថវិកាចំនួន២០០ដុល្លារ ដែលតារាបង្ហាញម៉ូដ កញ្ញា អេនណា សម្រេចឧបត្ថម្ភជួយទៅដល់ លោកយាយអាយុ ១១៦ឆ្នាំ ដែលកំពុងរស់នៅ សែនវេទនា នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាពេល នេះ គឺបានធ្វើឡើង តាមរយៈ មូលនិធិ របស់លោក សាវិន ហ្វីលីព ។

ដោយឡែក បើតាមរយៈបណ្តាញ ទំនាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួន របស់លោក សាវីន ហ្វីលីព ថ្មីៗនេះ លោកបាន សរសេរសារបង្ហោះ ដោយលើកឡើង ថា «សូមអរគុណ តារាម៉ូឌែល អេនណា មកពីក្រុមបង្ហាញម៉ូដ Sun Modeling Goup ដែលបានបរិច្ចាគថវិកា ជួយដល់ លោកយាយមានវ័យ ចាស់ជរា អាយុ ១១៦ ឆ្នាំកំពុងជួបការ លំបាក នៅខេត្តកំពង់ស្ពឺ..»៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh