CamNews

តន្រ្តី 

ក្រុម Backstreet Boys ទៅសំដែងនៅវៀតណាម

ក្រុម Backstreet Boys ដែលមហាជនទូទៅស្គាល់ថាជាក្រុមដែលមានឈ្មោះល្បីក្នុងចំនោម
ក្រុមសិល្បៈផ្សេងៗនៅលើពិភពលោក នោះ បានមកដល់ប្រទេសវៀតណាមហើយ ។

ការសំដែងមួយដែលមានឈ្មោះថា THIS IS US រយៈពេលត្រឹមតែ 1 ម៉ោង កន្លះនៅរាត្រី
ថ្ងៃទី 24មីនានៅក្នុងទីលានពហុកីឡាស្ថានមួយនាទីក្រុង ហូជីម៉ិញម្សិលម៉ិញនេះបាននាំ
មកនូវក្តី រំភើបនិងការគាំទ្រយ៉ាង ខ្លាំងពីទស្សនិកជននៅទូទាំងប្រទេស ។ ការមកសំដែង
របស់ក្រុម Backstreet Boys ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាទស្សនិកជន
ទាំងឡាយដែលនិយម គាំទ្រក្រុមនេះ​នៅទូទាំងអាស៊ី ។ ក្នុងនោះគេឃើញមានទស្សនិក
ជនមកពីប្រទេស មួយចំនួនក្នុងតំបន់ដូចជា សិង្ហបូរី ថៃ ចិន ហុងកុង ក៏មានវត្តមាននៅ
ក្នុងការសំដែងនេះផងដែរ ។

ចំពោះតារាល្បីៗមួយចំនួនក្នុងប្រទេស ក៏បានលុបចោលនូវការសំដែងរបស់ខ្លួនដើម្បីមក
ចូលរួមទស្សនានូវផ្ទាំងទស្សនីយភាពសំដែង ដ៏អស្ចារ្យនិងកំរ នេះផងដែរ ។

ការសំដែងប្រព្រឹត្តទៅដោយមានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន តាំងពីដើមរហូតដល់
ចប់ និងការកោតសសើរយ៉ាងខ្លាំងនូវទេពកោសល្យរបស់តារាទាំងបួនរូប ជាមួយនិងបទ
ចំរៀងក្នុង អាល់ប៊ុម This is us ។

ក្រុម Backstreet Boys ក៏នឹងធ្វើដំនើរទៅទីក្រុង ហាណូយ ដើម្បីរៀបចំការសំដែងរបស់
ខ្លួននៅឯទីលានពហុកីឡាស្ថាន My Dinh ផងដែរ ។

Brian, Nick, A.J និង Howie ពេលសំដែង




ទស្សនិកជនយ៉ាងច្រើនកុះករចូលទស្សនាការសំដែង

លោក Nick Carter


ក្រុម Backstreet Boys នៅពេលសំដែង


ទស្សនិកជននិងសំលេងគាំទ្រលោក A.J. McLean

លោក Brian Littrell

តារាភាពយន្ត Hong Anh

វត្តមានតារាភាពយន្តរបស់វៀតណាម Tang Thanh Ha ៕

Tags: