CamNews

តារា 

ជា ខេវិន ត្រៀមដាក់ពាក្យប្តឹងអ្នក បញ្ចេញរូបភាព អាសអាភាស

ភ្នំពេញៈ បន្ទាប់ពីលេចចេញរូបភាពអាក្រាតកាយ ដែលគេគ្រប់គ្នាអះអាងថា ជា តារាសម្តែង
ល្បី ឈ្មោះគួសម លោក ជា ខេវិន កាលពីពេលថ្មីៗមកត្រូវបាន តារាប្រុសរូបនេះចេញ បាន
ចេញមុខប្រតិកម្ម ដោយសម្តែងអាការៈខឹងសម្បារយ៉ាងខ្លាំង និងគំរាមប្តឹងអ្នកដែលបានបង្ហោះ
រូបហ្នឹងនៅលើបណ្តាញទំនាក់ទំនង Facebook ដែលមានបំណងធ្វើឲ្យ លោកខូចកេរ្តិ៍ឈ្មោះថែម
ទៀតផង។

តារាសម្តែងនិងជាតារាបង្ហាញម៉ូដ លោក ជា ខេវិន បានទូរស័ព្ទមកបកស្រាយប្រាប់ Looking
TODAY ពីប្រទេសថៃ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២នេះថា ចំពោះរូបភាពដែលសារព័ត៌មាន ចុះ
ផ្សាយថាជារូបលោកនោះ គឺមិនមែនជាការពិតនោះទេ លោកសុំច្រានចោលព័ត៌មាននេះ ទាំង
ស្រុងហើយប្រសិនបើ ពុកម៉ែបងប្អូនមិនជឿលោកក៏អាចស្បថ ជូនបានហើយលោកគិតថាការ
ដែលមានរូបបែបនេះលេចចេញ មកគឺដោយសារតែមានអ្នកដែលស្អប់ ប្រឌិតរឿងបង្ខូចកេរ្តិ៍ឈ្មោះ
របស់លោកតែប៉ុណ្ណោះ ម្យ៉ាងវិញទៀតលោកក៏មិនបាន ស្រលាញ់ភេទដូចគ្នា ដូចការលើកឡើង
របស់ សារព័ត៌មានចុះផ្សាយដែល។

លោកជា ខេវិន បានប្រាប់ឲ្យដឹងលាយឡំ និងសំឡេងខឹងសម្បារថា “ខ្ញុំមិនសប្បាយចិត្តទេចំពោះ
ព័ត៌មានដែលខាងវេបសាយជាច្រើន បានចុះផ្សាយថាគេងជាមួយ មនុស្សប្រុសស្រលាញ់ភេទដូច
គ្នានោះ ហើយខ្ញុំក៏ចង់ដឹងដែលថា អ្នកណាដែលមានចេតនា បង្ហោះរូបនេះឡើងដើម្បី បង្ខូចកេរ្តិ៍
ឈ្មោះរបស់ខ្ញុំ ប្រសិនបើគេអះអាងថាជាការពិត ចេញមកតទល់ជាមួយគ្នា ដោយត្រង់បានកុំធ្វើបែប
នេះ ព្រោះវាធ្វើឲ្យកិត្តិយសរបស់ខ្ញុំ អាប់អោនហើយខ្ញុំក៏ចង់ប្រកាស ដែលថាពេលនេះខ្ញុំក៏ឲ្យមេធាវី
រៀបចំសរសេរពាក្យប្តឹង ទៅតុលាការខ្ញុំមិនទុកឲ្យអ្នក ដែលធ្វើឲ្យខ្ញុំខូច ឈ្មោះរួចខ្លួនងាយៗទេ”។

មិនត្រឹមតែប៉ុណ្ណោះ លោក ខេវិន ក៏បានបា្រប់ពីចំណុច ដែលលោកអះអាងថា មិនមែនជារូប លោក
ទៀតថា ចំណុចដែលលោកហ៊ានអះអាងថា មិនមែនជាលោកគឺមាន ៥ ចំណុច ទី១ រូបភាព ដែល
គេអះអាងថាជាលោក នៅលើបណ្តាញទំនាក់ទំនង គឺមិនសូវច្បាស់ ។ ទី២ ម៉ូដសក់មិនមែនជាម៉ូដ
សក់ របស់លោកនោះទេ ។ ទី៣ ស្បែករបស់លោកសរតែ បុរសក្នុង រូបគឺមានសម្បុរស្រអែម ។ ទី៤
លោកមិនដែលពាក់ខ្សែករ ដែលមើលទៅ ដូចច្រវ៉ាក់ទាក់ករ នោះទេ វាមិនមែនជាស្តាយរបស់ខ្ញុំ។
និងទី៥សាច់ដុំ និងមាឌរបស់លោកធំ មិនមែនស្គមសាច់ ដុំតូចដូចនៅក្នុងរូបនោះទេ បើអ្នកដែលធ្លាប់
ស្គាល់លោក ពីមុនមកប្រាកដជាដឹងច្បាស់ថា រូបនេះមិនមែនជារូបរបស់លោក។

តែទោះបីជាយ៉ាងណា តារាប្រុសរូបនេះ ក៏បានប្រាប់ឲ្យដឹងទៀតថា ទោះជាពេលនេះលោក កំពុងតែ
នៅប្រទេសថៃ ក៏ដោយតែ លោកក៏មានវិធានការចាត់ការ ទៅលើអ្នកដែលបង្ហោះ រូប នេះ មិនឲ្យរួច
ខ្លួននោះទេ ហើយលោកក៏អំពាវនាវទៅដល់ បងប្អូនប្រជាពលរដ្ឋ ដែលប្រសិន បើស្គាល់ដឹងថារូបថត
នេះ ចេញពីអ្នកណាលោកច្បាស់ លោកនិងមានរង្វាន់ប្រគល់ឲ្យជាទី គាប់ចិត្ត ព្រោះលោកចង់រកយុត្តិ
ធម៌ សម្រាប់ខ្លួនឯង មិនចង់ឲ្យបងប្អូនយល់ច្រឡំថាលោក ស្រលាញ់ភេទដូចគ្នានោះទេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: chea kevin entertainment khmer star facebook