CamNews

តារា 

អតីតតារាភាពយន្ត Elizabeth Taylor ទទួលមរណៈភាព

អតីតតារាភាពយន្តដ៏ល្បីឈ្មោះ Elizabeth Taylor បានទទួលមរណៈភាពនៅអាយុ 79 ឆ្នាំ
នៅឯមន្ទីរពេទ្យ Cedars Sinai Medical ក្នុងរដ្ឋ Los Angeles សហរដ្ឋអាមេរិច ដោយសារ
ជំងឺ ខ្សោយបេះដូង ។


Elizabeth Taylor មានកេរ្តិ៍ឈ្មោះល្បីនៅកំឡុងទសវត្ស 40 តាមរយៈរហ័សនាមម្ចាស់ក្សត្រី
ព្រះភ័ក្រពណ៌ស្វាយ ។ រយៈកាល ដែលគាត់កំពុងល្បីឈ្មោះរូបគាត់ជាមនុស្សម្នាក់ដែល
មានឥទ្ធិពលបំផុតរបស់ Hollywood ហើយឈ្មោះ របស់គាត់ត្រូវបានគេហៅថា Liz Taylor ។

គាត់ទទួលបានជោគជ័យបំផុតនៅក្នុងឆ្នាំ 1950 និង 1960 និងទទួលបានពានរង្វាន់ Oscar
បួនលើកផ្ទួនៗ (1958 ដល់ 1961) ។ គាត់ធ្លាប់ឆ្លងការជីវិតអាពាហិ៍ពិពាហិ៍ចំនួន 8 លើកជា
មួយ លោក Conrad Hilton, Michael Wilding, Michael Todd, Eddie Fisher, Burton,
John W Warner និង Larry Fortensky ។

ខ្សែរភាពយន្តល្បីៗរបស់គាត់រួមមាន Father of the Bride, A Place in the Sun, Giant,
Cat on a Hot Tin Roof , Cleopatra ។ ក្រៅពីទទួលកេរ្តិ៍ឈ្មោះក្នុងឆាកជីវិតជាអ្នកសិល្បៈ
គាត់ក៏ជាអ្នក​ បរិច្ចាគទ្រព្យសម្បត្តិដ៏ធំមួយដើម្បីជួយដល់អ្នកផ្ទុកមេរោគ អេដស៍ ផងដែរ ។
មរណៈភាពរបស់គាត់បានធ្វើអោយតារាភាពយន្ត Hollywood ទាំងឡាយ និង បណ្តាអ្នក
ដែលគាំទ្រទាំងអស់នៅទូទាំងពិភពលោក មានការសោកស្តាយជាខ្លាំង ៕

Tags: