CamNews

ព័ត៌មានវីដេអូ 

តោះទៅមើល វីដេអូ Live ស្តីពីលទ្ធផល បោះឆ្នោតប្រធានាធិបតី អាមេរិក

ព័ត៌មានវីដេអូ ៖ ប្រជាជនអាមេរិកបានចាប់ផ្ដើមរាប់ថយក្រោយ (Countdown) ហើយចំពោះការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតីរបស់ពួកគេ ដែល​នឹងត្រូវបានប្រព្រឹត្តទៅ នៅថ្ងៃទី០៨ ​ខែវិច្ឆិកា ឆ្នាំ២០១៦ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ម៉ោងនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាវាជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ​នៅអាមេរិកក្តី​ក៏ទូទាំងពិភពលោក បាននិងកំពុងផ្តោតការយកចិត្តទុក​ដាក់​យ៉ាងខ្លាំងបំផុតដែរ ចាប់តាំងពីការរើសបេក្ខជន ប្រធានាធិបតីពីដំបូងៗ មកម្ល៉េះ។



ប្រធានាធិបតីសហរដ្ឋ អាមេរិកទី៤៥ នឹងត្រូវបានដឹង តាមរយៈលទ្ធផលបោះឆ្នោត ដែលមានបេក្ខជនតែពីររូប​ប៉ុណ្ណោះ ដែលត្រូវឡើងទៅប្រកួតប្រជែង រួមមាន លោកស្រី ហ៊ីលឡារី គ្លីន តុន និងលោក ដូណាល់ ត្រាំ ក្រោយ​ពេលការរាប់សន្លឹកឆ្នោត នៅថ្ងៃបញ្ចប់ការបោះឆ្នោត​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយប្រធានាធិបតីអាណត្តិថ្មី​ ជំនួស​លោក បារ៉ាក់ អូបាម៉ា នឹងត្រូវតែងតាំងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។ ដូច្នេះ ដើម្បីទទួលជ្រាប ថាតើ សម្លេងបោះឆ្នោតគាំទ្រ បេក្ខភាពប្រធា នាធិបតីមកពី ២ គណបក្ស ថាតើ នរណាម្នាក់ដែលនាំមុខនោះ តោះទៅមើល វីដេអូ Live ទាំងអស់ គ្នា ពីសារព័ត៌មានបរទេស NBC ៕





ដោយ ៖ កុសល


Tags: US China Hong Kong Pentagon Int news Hot news