CamNews

តន្រ្តី តារា 

G-Dragon បោកហ្គីតាក្នុងការសំដែងបទ Tonight



កាលពីថ្ងៃទី 13 ខែមីនា ឆ្នាំ 2011 YG Entertainment បានប្រកាសប្រាប់ថា ការសំដែងរបស់ ក្រុម Big Bang ក្នុងបទ Tonight និងមិនមានការបោកហ្គីតា ទៀតទេ។ YG បានបន្តថា ពួកគេមិនចង់អោយការសំដែង មានភាពដដែលៗនោះទេ។




នៅថ្ងៃទី 18 ខែមីនា ឆ្នាំ 2011 ផងដែរ G-Dragon ដែលជាប្រធានក្រុម Big Bang បាននៅតែបន្តធ្វើការ បោកហ្គីតាដដែល ជាហេតុធ្វើអោយក្រុមអ្នកគាំទ្ររបស់ពួកគេមានភាព ភ្ញាក់ផ្អើល។ G-Dragon បានប្រាប់ ថា ពីដំបូងយើងចង់ធ្វើការផ្លាស់ប្តូរការសំដែង ប៉ុន្តែដោយសារ ពេលវេលាខ្លី ហើយប្រសិនបើផ្លាស់ប្តូរគឺត្រូវធ្វើការ វឹកហាត់ ជាហេតុធ្វើអោយពួកគេ នៅតែធ្វើការសំដែល ដែលមានឈុត បោកហ្គីតាដដែល។


Tags: