CamNews

តារា 

សួង សាខារ៉ា​នីត​៖ ខ្ញុំ​​ចូល​ចិត្ត​ស្លៀក​ពាក់​ ទាន់​សម័យ និង​សិច​ស៊ី​ ប៉ុន្តែ​ក៏​ត្រូវ​កាលៈ​ទេសៈ​ដែរ

(ភ្នំពេញ​)៖ ស្របពេលដែល មួយរយៈពេលចុងក្រោយនេះ មានតារាខ្មែរមួយចំនួន បាននិយមជ្រើសយកការស្លៀកពាក់ ពីនារីស្រគត់ស្រគំ មកលេងខ្លួនសិចស៊ី បែបនារីអឺរ៉ុប ហើយក៏មានតារាស្រីខ្លះ ត្រូវរងនូវ​ព្រនង់នៃការរិះគន់ ពីសំណាក់មហាជនអ្នកគាំទ្រ ពេលនេះតារាសម្តែងស្រីរូបស្រស់ កញ្ញា សួង សាខារ៉ានីត ក៏បាន​បង្ហាញ ពីចំណាប់​អារម្មណ៍​របស់ខ្លួនថា នាងក៏ចូលចិត្ត​ភា​ព​ទាន់ស​ម័យ ដូ​ច​គ្នា​នឹងតារាស្រីផ្សេង ទៀតដែរ ប៉ុន្តែការស្លៀកពាក់សិចស៊ីរបស់នាង ក៏ត្រូវមើលទៅលើ​ទីតាំងផងដែរ។

ឆ្លើយតបនឹងសំណួរ ដែលសួរថា ​​តើកញ្ញា សួង សាខារ៉ានីត មិនខ្លាចការរិះគន់ ពីទស្សនិកជ​នទេឬ​ បានជាកន្លងមក ឃើញមាន​បង្ហោះរូបភាព ស្លៀកពាក់ខើចខ្លីសិចស៊ីបែបនេះ​? ត្រង់ចំណុ​ចនេះ​ ត្រូវបានតារាសម្តែងចង្កាស្រួច កញ្ញា សួង សុខារ៉ានីត បានថ្លែងប្រាប់ឲ្យដឹងថា «សម្រាប់ខ្ញុំ​ផ្ទាល់​ គិតថា បងប្អូនគាត់ច្បាស់ជា ចេះបែងចែកហើយថា យ៉ាងម៉េចនោះ បើមិនអ៉ីចឹងទេ ច្បាស់​ជា​ពួ​កគាត់នាំគ្នា ជេរផ្អើលតាំងពីខ្ញុំ ផុសដំបូងៗម្ល៉េះ!»។

កញ្ញា សួង សាខារ៉ានីត បាននិយាយទៀតថា «វាជាកាពិត សម្លៀកបំពាក់ទៅវត្តផ្សេង សម្លៀកបំ​ពាក់ទៅហាត់ប្រាណ ហែលទឹក​ផ្សេង។ និយាយទៅ កាលពីគេផ្អើលជេរ អ្នកដែលស្លៀកពា​ក់សិ​ច​ស៊ី​ កាលពីមុនក៏មានអ្នកកាសែតខ្លះ គាត់ក៏បានភ្ជាប់ទូរស័ព្ទ មកសម្ភាសន៍ សួ​រនាំ យោ​បល់ពីខ្ញុំថា យល់យ៉ាងម៉េចដែរ? ហើយខ្ញុំឆ្លើយប្រាប់គាត់ថា សម្រាប់ខ្ញុំផ្ទាល់ គឺខ្ញុំជាមនុស្សស៊ីវីល័យ គឺខ្ញុំក៏​ចូលចិត្តសម្លៀកបំពាក់ លេងខ្លួនទាន់សម័យដែរ​!»។

ជាមួយគ្នានេះ កញ្ញា សួង សាខារ៉ានីត ក៏បានបញ្ជាក់បន្ថែមថា ចំពោះការ​លេងខ្លួន ឬ​ស្លៀកពាក់​សិចស៊ី ណាមួយ គឺយើងក៏ត្រូវគិតពីទីតាំងផងដែរ ថាតើគួស្លៀកពាក់បែបណា​? ហើយស្លៀកពា​ក់​​ទៅ តើវាអាក្រក់មើល សមឬមិនសម​នឹងខ្លួន​យើងឬអត់? ​

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង