CamNews

តារា 

នាយ ប៉ូយ រងការ​រិះ​គន់ យ៉ាង​ចាស់​ដៃ ពី​សំណាក់​មហា​ជន បន្ទាប់​ពី​យក​ស្បែក​ជើង វាយ​ក្បាល ជា សុវណ្ណនរា

ភ្នំពេញ៖ តារាកំប្លែងមុខស្ងួតនាយ ប៉ូយ ដែលទើបតែល្បីឈ្មោះ តាមរយៈបទ «អាប៉ូយចង់បានប្រពន្ធ» ដែលជាសំនៀងដើម របស់នាយ ពាក់មី ត្រូវបានមហាជនមួយចំនួនធំ និយមលេងបណ្តាញទំនាក់ទំនងសង្គមយក្ស Facebook នំាគ្នាផ្ទុះការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីនាយ ប៉ូយ បានប្រព្រឹត្តទង្វើមិនគួរគប្បីមួយ ដោយបានយកស្បែកជើងទៅវាយក្បាល តារាសម្តែងលោក ជា សុវណ្ណនរាហ៍ យ៉ាងចាស់ដៃតែម្តង ។

នៅក្នុងទង្វើមិនគួរគប្បីរបស់នាយ ប៉ូយ ទៅលើតារាសម្ដែងល្បីឈ្មោះ ជា សុវណ្ណនរាហ៍ នេះជាឈុតសម្តែងមួយក្នុងរឿង «អ្នកលេងជើងខ្វេ» ដែលអ្នកដឹកនំារឿង តម្រូវឲ្យនាយ ប៉ូយ យកស្បែកជើង វាយក្បាលលោក ជា សុវណ្ណនរាហ៍ ដែលជាមនុស្សមិន គ្រប់ទឹកក្នុងសាច់រឿង ។ ប៉ុន្តែពេលទស្សនិកជនបានទស្សនានាំគ្នារិះគន់ ដល់អ្នកដឹកនាំសម្ដែង និងអ្នកនិពន្ធថា មិនគួរណា ឲ្យមានឈុតឆាកបែបនេះ ក្នុងសាច់រឿងនោះទេ ព្រោះជាការបន្ទាបបន្ថោកតម្លៃមនុស្សដូចគ្នា ទោះបីវាគ្រាន់តែជាការ សម្ដែងក៏ដោយ ។

កុំបង្អង់យូរ សូមប្រិយមិត្តទៅទស្សនាវីដេអូឃ្លីប ប្រមាណជាង២នាទី ជាមួយនឹងគេហទំព័រកម្សាន្ត យើងខ្ញុំដូចខាងក្រោមនេះ ទំាងអស់គ្នា៖

 

 

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh