CamNews

តារា 

ឆយី បង្អួតរូបមានផ្ទៃពោះ ជិតគ្រប់ខែ ខណៈឪពុកក្មេង ក្នុងផ្ទៃ បន្តលាក់បាំង

ភ្នំពេញៈ បន្ទាប់ពីតារាសម្តែង ធ្មេញជំពឹស អ្នកនាង ឆយី បានទម្លាយ ជាសាធារណៈថា កំពុងតែត្រៀមខ្លួនធ្វើជាម្តាយគេ កាលពីដើមខែឧសភា មិនទាន់បានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ នាងបានរំលេចរូបថតថ្មីមួយទៀត ខណៈដែលនាង កំពុង តែពពោះជិតគ្រប់ខែ បង្ហាញឲ្យមហាជនបានឃើញ ពីសុខទុក្ខរបស់នាង មុនពេលសម្រាលកូន (ឆ្លងទន្លេ) ។

ជាទូទៅតារាសម្តែង និងចម្រៀង អ្នកនាង ឆយី ធ្លាប់តែបង្ហាញវត្តមាន ជាមួយភាពសិចស៊ីស្លៀកពាក់ បញ្ចេញសាច់ដើមទ្រូងទ្រលុកទ្រលន់ បង្អួតភាពហ៊ឺហារ តែដោយឡែកថ្មីៗ តារាសម្តែងរូបនេះ បែរជាសម្រេចចិត្តបង្ហាញខ្លួន ជាមួយរូបរាងជានារីមានផ្ទៃពោះ ជិតគ្រប់ខែបង្អួត ដល់ទស្សនិកជន និងអ្នកគាំទ្រឲ្យបានដឹងថា នៅក្នុងពេលឆាប់ៗ ខាងមុខនេះ នាងនឹងបានក្លាយខ្លួនជាម្តាយ របស់គេហើយ ។

ពិតជារឿងមួយ គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលនៅសុខៗ តារារូបនេះ បែរជាចេញមុខបង្ហាញ ពីអារម្មណ៍ផ្ទាល់ខ្លួន ខណៈដែលនាង កំពុងតែត្រៀមខ្លួន ធ្វើជាម្តាយមានកូនដូចជា នារីដទៃតាមក្តីប្រាថ្នារបស់នាង នាពេលកន្លងមក ប៉ុន្តែអ្វីដែលជាមន្ទិលសង្ស័យ សម្រាប់មហាជននោះ គឺស្វាមីរបស់នាង មិនបានបញ្ជាក់ ឬក៏បង្ហាញមុខស្វាមីថា ជាអ្នកណាធ្វើការងារអ្វី ជាអ្នកសិល្បៈ ឬក្រៅរង្វង់សិល្បៈ បើទោះជាពេលនេះ នាងកំពុងតែពពោះជិតគ្រប់ខែ សម្រាលកូនក៏ដោយ ហើយចំណងស្នេហ៍របស់ពួកនាង ចាប់ផ្តើមដុះពន្លកជាមួយគ្នា តាំងពីពេលណានោះ ក៏មិនត្រូវបានបង្ហាញឡើយ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh