CamNews

តារា 

ធ្លាយ​រូប​ស្រាត​តារា​ឯក​ប្រុស​ទស្សនាវដ្តី​សិង្ហបុរី​លោក ទី រ៉ាណូ

(ភ្នំពេញ)៖ តារាសម្ដែងប្រុស និងជាម្ចាស់ហាងលក់សំលៀកបំពាក់លោក ទី រ៉ាណូ តារាឯករបស់ទស្សនាវដ្ដីសិង្ហបុរី ដែលបច្ចុប្បន្នហាក់មានភាពស្ងប់ស្ងាត់មិនសូវលេចធ្លោខ្លាំងប៉ុន្មានឡើយ ខណៈដែលតារាប្រុសថ្មីៗកំពុងតែរះ ព្រោងព្រាតប្រជែងគ្នា ។

កន្លងមកលោក ទី រ៉ាណូ ត្រូវបានគេឃើញស្និទ្ធស្នាលជាមួយលោក អេឡិចហ្សូរ៉ា រហូតមានពាក្យចចាមអារ៉ាមថា ស្រឡាញ់ភេទដូចគ្នាទៀតផង តែត្រូវបានលោកចេញមុខបកស្រាយថា មិនមែនជាការពិតឡើយ ព្រោះលោករាប់អាន ជាមិត្តស្និទ្ធស្នាល ។

លោក ទី រ៉ាណូ ចូលចិត្តបង្ហាញរូបភាពដែលមានលក្ខណៈសិចស៊ី និងបង្ហាញសាច់សុំធំ បង្អួតមហាជនប្រិយមិត្តក្នុង បណ្ដាញសង្គមណាស់ តែអ្វីដែលលោកទទួលបានគឺ ការតថ្លៃ ដើម្បីហៅទៅរួមភេទជាមួយមិនថា ប្រុសឬខ្ទើយទេ ហាក់បាក់នឹងសម្រស់លោក តែលោកបានប្រកែក និងបដិសេធយ៉ាងដាច់អហង្កា ព្រោះលោកមិនមែនមនុស្សប្រភេទ នោះទេ ។

តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល សម្រាប់តារាសម្ដែងប្រុសមុខកូនកាត់ចិននេះ លោកត្រូវបានជនអនាមិកយករូបស្រាត ១កំណាត់បង្ហាញក្នុងបណ្ដាញសង្គម ហើយនិយាយថា ជាលោក ទី រ៉ាណូ មាន២សន្លឹក ហើយគេអះអាងទៀតផង ។

លោក ទី រ៉ាណូ តារាឯកទស្សនាវដ្ដីសិង្ហបុរីមិនទាន់សុំការបំភ្លឺបានទេនៅពេលនេះ តែបច្ចុប្បន្នភាពសិចស៊ីកំពុងតែវាយលុកសិល្បៈយ៉ាងខ្លាំងមិនថា ប្រុស ឬស្រីចេញមកថតរូបស្ទើរតែស្រាតអស់ទៅហើយ ធ្វើយ៉ាងណាដើម្បីឲ្យមានភាព ទាក់ទាញ និងធ្វើឲ្យទស្សនិកជនឆាប់ស្គាល់ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Ti rano