CamNews

តារា 

ម្ចាស់ Account ឈ្មោះ We hate Khmeng Khmer ចេញមុខ សារភាពពីទង្វើ ចំពោះ PeyPey Ly

ភ្នំពេញ៖  ក្រោយពីផ្ទុះរឿងដ៏ ស្រួចស្រាលពី សំណាក់សង្គម Facebook ពាក់ព័ន្ធជាមួយនឹង
ទំនាស់បុគ្គល និងបានបង្ហាញ រូបអាក្រាតកាយ បង្ខូចកេរ្តិ៍ឈ្មោះ យ៉ាងចាស់ដៃ ដែលធ្វើឲ្យ
សាម៉ីខ្លួននាង PeyPey Ly យំ ស្រែករកយុត្តិធម៌ចំពោះអ្នក ដែលធ្វើបង្ខូចកេរ្តិ៍ឈ្មោះ នាងរួចមក
ម្ចាស់ Page We hate Khmeng Khmer ដែលបានសារភាពថា ខ្លូនជាអ្នក Edit រូបមួយសន្លឹកនេះ
បានចេញមុខបង្ហាញការពិត នឹងសរសេរលិខិត មួយច្បាប់បង្ហោះលើ Page របស់ខ្លួនធ្វើការសុំ
ទោស ជាសារធារណៈដើម្បី កុំឲ្យទស្សនិកជន យល់ច្រឡំនិងសម្តែង ការសោកស្តាយនូវ ទង្វើ
របស់ខ្លួនផងដែរ ។

ប្រភពព័ត៌មាន ដែលគេហទំព័រ Looking TODAY ទទួលបានពី Facebook បានបង្ហាញឲ្យឃើញ
ថា នៅក្នុង លិខិតសារភាពពីទង្វើ ធ្វើមកលើនាង PeyPey Ly គឺម្ចាស់ Account នោះបានបញ្ជាក់
ពី គម្រោងចង់ធ្វើបាប នាង PeyPey Ly ដោយបានបង្កើត Account ឈ្មោះផ្សេងដើម្បី បំភ័ន្តភ្នែក
នឹងមានចេតនា ចង់បំពុលសង្គម Facebook តែមួយប៉ុណ្ណោះ ។

ដើម្បីឲ្យមិត្តអ្នកអាន ក៏ដូចជាអ្នកចូលចិត្ត ប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គម Facebook ជា្រប
កាន់តែ ច្បាស់ពីដំណើរដើមទង នឹងទុកធ្វើជាមេរៀន សម្រាប់ពិចារណា ទៅថ្ងៃខាងមុខ មុខនឹងធ្វើ
ទង្វើ ដែលខុស ឆ្គងធ្ងន់ធ្ងរប៉ះពាល់ ដល់កិត្តិយសអ្នកដទៃ និងដល់ប្រពៃណី ក្នុងសង្គមជាតិនោះ
សូមអានខ្លឹមសារ លិខិតសារភាពនេះ ទាំងស្រុងដូចខាងក្រោម ៖

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: peypey ly entertainment facebook