CamNews

ភាពយន្ត 

រឿង មនុស្សពីងពាង៖ ឆ្ងាយពីផ្ទះ មានដាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ (មានវីដេអូ)

ក្រោយពី Marve​l បានដាក់បញ្ចាំងរឿង​ Avengers: Endgame មានទស្សនិកជនជាច្រើនបានគិតថាខ្សែភាពយន្តមួយនេះគឺជាខ្សែភាពយន្តចុងក្រោយនៃចក្រវាឡ Marvel នៃ Phase 3។ ប៉ុន្តែ Marvel មិនបានទុគអោយទស្សនិកជនរបស់ខ្លួនមាននូវចម្ងល់ដែលមិនអាចស្រាយចេញនោះទេ ហើយវាគឺជា “តើមានអ្វីកើតឡើងបន្ទាប់ពីមនុស្សជាងពាក់កណ្ដាលពិភពលោកបានត្រលប់មកវិញបន្ទាប់ពីបាត់ទៅជាង ប្រាំឆ្នាំ និង តើពិភពលោកនឹងទៅជាយ៉ាងណាបន្ទាប់ពីមានការបាត់បង់នូវវីរនារី និងវីរបុរសរបស់គេ ជាពិសេសគឺការបាត់បង់នូវ Tony Stark (Iron Man)។

នៅពេលដែលពិភពលោកកំពុងស្វែងរកនូវ Iron Man ថ្មីដើម្បីបន្តដំណែងរបស់ ​Tony Stark ក្រុម Avengers ក៏បានចែកផ្លូវគ្នា បន្សល់ទុកនូវ Peter Parker ក្នុងទីក្រុង New York ជាមួយនឹងស្រមោលខ្មៅដែលគេមិនអាចបំភ្លេចបាន។ Peter បានសម្រេចចិត្តលះបង់នូវសម្ថភាពជា មនុស្សពីងពាង (Spider-Man) របស់គេមួយរយៈដើម្បីទៅធ្វើទស្សនៈកិច្ចសិក្សាជាមួយនឹងសាលារបស់ខ្លួន ដែលគេមានគម្រងនឹងសារភាពស្នេហ៍ប្រាប់ទៅ MJ ផងដែរ។

កំឡុងពេលដែលធ្វើដំណើរកំសាន្តទស្សនកិច្ចសិក្សារបស់ Peter ពិភពលោកត្រូវបានការវាយលុកសារជាថ្មីជាមួយនឹង Villains ដែលមានពីភពក្រៅដែលមានឈ្មោះថា Wind Elemental និងត្រូវបាននែនាំអោយស្គាល់នូវ ស៊ុបព័រហេរ៉ូថ្មីដែលមានឈ្មោះថា Mysterio។ ការបង្ហាញខ្លួនរបស់ពួកគេធ្វើអោយ Nick Fury មកស្វែងរកជំនួយពី Spider-Man។ តើ Peter អាចនឹងបោះបង់ចូលនូវស្រមោលខ្មៅដែលកើតឡើងនៅ Avengers: Endgame ហើយមកជួយសង្គ្រោះពិភពលោកពីការបំផ្លាញរបស់ Wind Elemental បានដែរឬទេ?

ខ្សែភាពយន្ត មនុស្សពីងពាង៖ ឆ្ងាយពីផ្ទះ ជាខ្សែភាពយន្តបែប ស៊ុបព័រហេរ៉ូ, កំប្លែង, និងផ្សងព្រេង ដែលនឹងនាំមកនូវគ្រប់រស់ជាតិ សម្រាប់ប្រិយមិត្តដែលស្រលាញ់ មនុស្សពីងពាង ក៏ដូចជាខ្សែភាពយន្តនៃចក្រវាឡ Marvel ទាំងមូលផងដែរ! ដូចនេះកុំភ្លេចទៅទស្សនារឿង មនុស្សពីងពាង៖ ឆ្ងាយពីផ្ទះ/Spider-Man: Far From Home នៅគ្រប់រោងភាពយន្តដែលនៅជិតលោកអ្នកបំផុតថ្ងៃនេះ!

សម្រាប់ពត៌មានបន្ថែមពីរឿង មនុស្សពីងពាង៖ ឆ្ងាយពីផ្ទះ លោកអ្នកក៏អាចចូលទៅកាន់គេហទំព័រផ្លូវការរបស់ខ្សែភាពយន្តនេះតាមរយៈលីងនេះផងដែរ (http://www.spidermankhmer.com/) លោកអ្នកក៏អាចធ្វើការទាញយកនូវ រូបភាពនៃផ្ទាំងផុសស្ទ័ររបស់រឿង មនុស្សពីងពាង៖ ឆ្ងាយពីផ្ទះ ធ្វើជារូបភាពអេក្រង់ កុំព្យូទ័រ និង ទូរស័ព្ទដៃផងដែរ។

 

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។