CamNews

តារា 

តារាស្រីរូបនេះ ត្រូវគេសង្ស័យថា កំពុងមានទំនាក់ទំនងស្នេហា ក្រោយពីបង្ហោះរូបចិញ្ចៀនពេជ្រ ៣ វង់

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីតារាសម្តែងស្រី Shu Qi បានប្រកាសជាផ្លូវការអំពីទំនាក់ទំនងស្នេហាដ៍រ៉ូមែនទិចរបស់នាងជាមួយនិង មិត្តប្រុសរបស់នាង ​ដែលលោកមានអាជីពជាតារាចម្រៀងដែលមានឈ្មោះថា Stephen Fung ដែលត្រូវជាមិត្តជិតស្និទ្ធិរបស់តារាស្រី Jacqueline Wong ។

តើអ្នកគិតថា តារាស្រី Jacqueline Wong នឹងធ្វើដូចជាមិត្តជិតស្និទ្ធិរបស់នាង Shu Qi និង Stephen Fung ដែរ ឬ ទេក្រោយពីអ្នកទាំង ២ អ្នកនេះចាប់ផ្តើមប្រកាសជាផ្លូវការអំពីទំនាក់ទំនងស្នេហាដ៍រ៉ូមែនទិចបែបនេះ ?



គួរបញ្ជាក់ឲ្យដឹងថា កាលពីពេលថ្មីៗនេះតារាស្រី Jacqueline Wong បានចែករំលែករូបថតមួយសន្លឹកនៅលើគណនី Instagram ដែលនៅក្នុងរូបថតនោះមានដៃមនុស្សចំនួន ៤ នាក់ហើយ ម្រាមដៃ ៣ ដែលបានពាក់ចិញ្ចៀនភ្ជាប់ពាក្យនៅលើម្រាមដៃ នាង ។ 

ទទ្ទឹមនឹងនេះដែរ នាងបានភ្ជាប់ជាមួយនិងចំណងជើងមួយឃ្លា ជាមួយនិងរូបថតថា "We promised. Not an easy road, but we will fight on." ។ 

ដោយយោងតាមអត្ថន័យនៃអត្ថបទខាងលើនេះ រឿងទាំងនេះហាក់បីដូចជាពោរពេញទៅដោយអាថ៍កំបាំង ប៉ុន្តែក្រុមអ្នកគាំទ្រនៅតែមានការសង្ស័យថា តារាស្រី Jacqueline Wong ក៍មានទំនាក់ទំនងស្នេហាដែល ក្រោយពីបានឃើញនាងពាក់ចិញ្ចៀនពេជ្រនៅដៃនាង តែទោះជាយ៉ាងណាក៍ដោយក្រុមអ្នកគាំទ្រនៅតែសរសេរជាខាំមិន ដើម្បីអបអរសាទរទៅកាន់តារាស្រីរូបនេះដដែល ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព  ៖ lollipop