CamNews

ភាពយន្ត 

រយ:ពេល ៣០ នាទីមុននឹងយើងនិយាយពាក្យលាគ្នា រឿង “វិញ្ញាណស្នេហ៍ក្បែរអូន”

ភាពយន្តជប៉ុនរឿង “វិញ្ញាណស្នេហ៍ក្បែរអូន”  មានលាយលំគ្រប់រសជាតិស្នេហា និងរួមមានចម្រៀងដ៏មានអន្ថន័យ។ លោក Kitamura Takumi គឺជាសមាជិកម្នាក់ ក្នុងក្រុមតន្រ្តី Dish នៅប្រទេសជប៉ុន និងជាអ្នកបញ្ចូលសម្លេងតួអង្គឈ្មោះ Naomi ក្នុងរឿង Hello World ផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះលោក Arata Makenyu ដែលជាតួសម្ដែងក្នុងរឿងនេះ ក៏ធ្លាប់សម្ដែងក្នុងរឿង Hollywood រឿង Pacific Rim ផងដែរ។



            Sota ជាមនុស្ស ដែលមិនចុះសម្រុងនឹងសង្គម ហើយគ្មានមិត្តភក្តិនោះទេ  ចំណែក Aki ជាតន្រ្តីករ ដែលបានជួបគ្រោះថ្នាក់កាលពី ១ ឆ្នាំមុន ។ ប៉ុន្តែអ្វីៗគ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរនៅពេលដែល Sota បានរើសបានកាសែតមួយ។ កាសែតដែលមានរយ:ពេល 30 នាទី អាចធ្វើអោយគេទាំងពីរនាក់ផ្លាស់ប្តូរខ្លួនប្រាណបាន។



            តើវាសនាពួកគេទាំងពីរនាក់ នឹងទៅជាយ៉ាងណា ? ចម្លើយនឹងមានក្នុង រឿងវិញ្ញាណស្នេហ៍ក្បែរអូន ដែលកំពុងមានចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ។





ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានព័ត៌មានលម្អិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹងភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬ តាមប្រព័ន្ធបណ្តាញសង្គមដូចជា៖ www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID៖ @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕