(ភ្នំពេញ)៖ តារាសម្តែងស្រី កញ្ញា អាង សូនីតា នាយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញ បានជួបរឿងស៊យធំ មិននឹកស្មានដល់មួយ ខណៈកំពុងធ្វើដំណើរ តាមផ្លូវសុខៗ រថយន្តរបស់នាង ក៏ត្រូវបានរថយន្តស៊េរីទំនើបមួយគ្រឿងទៀត (Lexus 570) ជិះមកបុកពីក្រោយបណ្តាល ឲ្យខូចខាតមួយផ្នែករួចសម្រួល ព្រមសងត្រឹមតែ២០ដុល្លារ ប៉ុណ្ណោះ។
តារាស្រីកញ្ញា អាង សូនីតា បាននិយាយទាំងហួសចិត្តថា «ហួសចិត្តណាស់ល្ងាចមិញឡាន៥៧០ស៊េរីឆ្នាំ២០១៦ ពណ៌សរជិះបុកគូថឡានខ្ញុំ ចុះមកឲ្យ២០ដុល្លារ ខ្ញុំអត់យកទេ ព្រោះមិនដឹងធ្វើអស់ប៉ុន្មាន? ខ្ញុំក៏ថា ឥឡូវបែកថ្នាំ ហើយបាក់កាងអ៉ីចឹង ខ្ញុំអត់ដឹងធ្វើអស់ប៉ុន្មានទេ ឥឡូវឲ្យខ្ញុំតែ៥០ដុល្លារបានហើយ ប៉ុន្តែបែរជាគេអត់ឲ្យ!»។
កញ្ញា អាង សូនីតា បានបញ្ជាក់ទៀតថា «ដំបូងឡើយ ខ្ញុំក៏អត់ព្រមយកដែរត្រឹម២០ដុល្លារនេះ តែគេបែរនិយាយថា បើមិនព្រមយក២០ដុល្លារនេះទេ គេនឹងហៅ Insurance (ក្រុមហ៊ុនធានារ៉ាប់រង) ឲ្យមកដោះស្រាយ ហើយភ្លាមៗនោះ ខ្ញុំក៏អត់មាត់តបទេ ហើយខ្ញុំក៏គិតក្នុងចិត្តថា យីត្រឹម៥០ដុល្លារសោះ ហៅ Insurance ដោះស្រាយ ហើយគិតទៀតថា ប្រហែលគាត់ហ្នឹងអាងមាន iInsurance ហើយបានជិះមកបុកអ៉ីចឹង ទាំងផ្លូវកំពុងស្ទះបែបនេះ !»។
កញ្ញា អាង សូនីតា បាននិយាយបន្តថា «ឡានខ្ញុំឈប់សោះ មកបុកឡានឮសូរឡើងទើង បណ្តាលឲ្យបាក់កាង ហើយថែមទាំងគាត់យាយទៀតថា ឡានរបស់ខ្ញុំឡើងពុកផុយ ហើយចង់ទារ៥០ដុល្លារទៀត វាមិនសម។ ខ្ញុំក៏មើលឡានគាត់ ហើយគិតក្នុងចិត្តទៀតថា ម៉េចអាងឡានគាត់ឯង៥៧០ ខ្លឹម ចង់សាកឡានកញ្ចាស់ពុកផុយមើល វាអស់ប៉ុន្មានលុយ។ គាត់និយាយៗដល់ខ្ញុំអត់តប ឈប់យាយដែរតើ ហើយតទៅវិញឡានខ្ញុំចាស់មែន បើមិនជិះមកបុកទេ ក៏វាមិនបាក់កាងនឹងដែ !»។
តារាសម្តែងសាច់ខ្ចីកញ្ញា អាង សូនីតា បានបន្ថែមថា គាត់(ភាគីបង្ក)សួរខ្ញុំទៀតថា «យកមិនយក២០ដុល្លារនេះ បើមិនយកហៅ insurance មកដោះស្រាយ ដូច្នេះខ្ញុំក៏គិតថា មិនចង់ខាតពេល ព្រោះលុយតិចតួចប៉ុនហ្នឹងក៏ថា ឥឡូវឲ្យ៣០ ដុល្លារទៅចឹង ចាំអស់ប៉ុន្មានខ្ញុំធ្វើបុណ្យថែមឲ្យឡានខ្លួនឯងទៅ។ គេក៏ ok ហើយយាយទៀតថា៥០ដុល្លារ លើសហើយ។ ថាគាត់ល្អ ចេះទទួលខុសត្រូវមែន តែតិចណាស់អត់គ្រាន់ទេ។ ហួសចិត្ត១, ថាឡានឯងពុកផុយហើយចង់ទា៥០ដុល្លារវាមិនសម។ ២,ថាធ្វើយ៉ាងតិចអស់ត្រឹម ៤ឬ១០ដុល្លារប៉ុណ្ណោះ និង៣,ឆ្ញាញ់ជាងគេត្រឹម៥០ដុល្លារហៅ insorance ដោះស្រាយ !»៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង