CamNews

តារា 

Lady gaga បំបែកឯគ្គកម្មនៅ iTunes Store

ចំរៀងមូយបទរបស់ Lady Gaga មានចំនងជើងថា Born this Way បានធើ្វអោយ Apple iTunes Store លក់ដាច់យ៉ាងខ្លាំង និងមានចំនួនអ្នក download លើសពី 1.000.000នាក់ ក្នុងរយះពេល 5ថៃ្ងប៉ុណេ្ណះ។


បទចំរៀងនេះទើបតែបានល្បីនៅក្នុងដើមខែមីនានេះទេ ហើយក៏វាបានជាប់ចំនាត់ថ្នាក់ដល់ US Billboard ផងដែរ។ នៅលើកឆាក Lady Gaga បានបង្ហាញរាងដ៏ស្រស់ស្អាត ជាមួយ សំលៀកបំពាក់មួយឈុត ដែលមានពណ៌រំរេចផ្លេលៗ បានធ្វើអោយទស្សិនជន បើកភែ្នកធំៗហើយ មើលទៅកាន់នាងដោយមិនដាក់ភែ្នក។

Lady Gaga បាននិយាយប្រាប់ វិទ្យុ Sirius XM ថា: ឥលូវនេះ ខ្ញុំតមអាហារ ដោយការផឹកស្រាជំនូសវិញ។ ជារៀងរាល់ថៃ្ង ខ្ញុំចូលចិត្តរស់នៅជារបៀប ប្លែកៗពីគេ ខ្ញុំចូលចិត្តផឹកស្រា Whiskey និងញុំារបស់លេងបនិ្ថចបន្តួច នៅពេលខ្ញុំធើ្វការ។
ខ្ញុំធើ្វលំហាត់ប្រាណជារៀងរាល់ថៃ្ង ទោះបីជាថៃ្ងណារវល់ក៏ដោយ ហើយខ្ញុំក៏ត្រូវតែខិតខំធើ្វវាអោយបានផងដែរ។

Lady Gaga បានផ្តល់បទសំភាសនៅលើកកព្ចាក់ទូរស្សន៏ កាលពីសបា្តហ៏មុនថានាងបានជក់កពា្ជ នៅពេលនាងនិពន្ធបទចំរៀងថ្មី នេះឡើង នាងក៏បន្តទៀតថា: បន្ទាប់ពីនាងច្រៀងចំរៀងជាច្រើននៅលើក ឆាកមក នាងចង់មានគំនិតបងើ្កតមុខរបបថ្មីមួយទៀត គឺនាងចង់សំដែងជាខែ្សរភាពយន្ត។

នាងបានប្រាប់ Sirius XM ថា នាងបានត្រៀមខ្លូនជាតារ៉ាសំដែង រូចរាល់ហើយ បើនាងបានដើរតូនោះនាងនិងសំដែងនៅក្នុងរើៀង Marisa Tomei ហើយនាងនិងយក ពានរង្វាន់ Oscar តួឯកស្រី ពី My Cousin Vinny អោយបាន។ ហើយនាងបានបន្តទៀតថា នាងគីជា អ្នកគាំទ្រាំរបស់ Marisa Tomei ហើយមិត្តភកិ្ត របស់នាង បានហៅនាងថា Marisa នៅពេលនាងខឹងម្តងៗផងដែរ។

Tags: