CamNews

កំសាន្ត 

មកស្គាល់តារាប្រុសស្រីកំពុងរះ ដែលទស្សនិកជនជាប់ចិត្ដខ្លាំងចំពោះទេពកោសល្យសម្ដែងរបស់គេ

ខាងក្រោមនេះ គឺជាតារាប្រុសស្រីកំពុងរះទាំង ៨ រូប ដែលទាក់ទាញការពេញចិត្ដទស្សនិកជនខ្លាំង មួយរយៈចុងក្រោយនេះ​ តាមរយៈទេពកោសល្យសម្ដែងរបស់ពួកគេ នៅក្នុងខ្សែភាពយន្ដថ្មីៗ ៖

លោក Luke Ishikawa



តារាប្រុសអាមេរិកកាត់ជប៉ុន លោក Luke Ishikawa ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង តាមរយៈទេពកោសល្យសម្ដែងរបស់លោក នៅក្នុងខ្សែភាពយន្ដរឿង “Oh! My Boss”  ហើយ Instagram ផ្លូវការរបស់លោក ទទួលបានចំនួនអ្នក Follow រហូតដល់ ១ លាននាក់ ។

លោក Phuwin Tangsakyuen និងលោក Pond Naravit



តាមរយៈការសម្ដែង នៅក្នុងរឿងភាគខ្លីរបស់ផលិតកម្ម BL នៅក្នុងរឿង “Fish Upon The Sky” លោក Phuwin Tangsakyuen និងលោក Pond Naravit ទទួលបានការស្រលាញ់និយមចូលចិត្ដជាច្រើនពីអ្នកទស្សនា នៅក្នុងប្រទេសថៃ និងប្រទេសផ្សេងជាច្រើនទៀត ។ បច្ចុប្បន្នលោក Phuwin Tangsakyuen មានអ្នក Follow 903,060 ខណៈដែលលោក Pond Naravit មានអ្នក Follow ចំនួន 785,905 នាក់ នៅលើបណ្ដាញ Instagram។

កញ្ញា Mint Ranchrawee



តារាស្រីកំពុងរះ កញ្ញា Mint Ranchrawee ទាក់ទាញការស្រឡាញ់ពេញចិត្ដជាខ្លាំងពីទស្សនិកជន តាមរយៈទេពកោសល្យសម្ដែងដ៏អស្ចារ្យរបស់នាង នៅក្នុងខ្សែភាពយន្ដរឿង “Praomook”  ។ ក្នុងពេលឆាប់ៗខាងមុខនេះ តារាស្រីរូបនេះ នឹងមានភាពយន្ដចំនួន ២ រឿងដើម្បីថតគឺរឿង “May December Romance” និងរឿង “Lai Kinnaree”។

តារាប្រុស Pon Nawasch, Krating Khunnarong, និង Meen Nichakoon



តារាប្រុសវ័យក្មេងទាំងប៉ុន្មាននាក់នេះ សម្ដែងបានល្អខ្លាំងណាស់សម្រាប់តួអង្គរបស់គេ នៅក្នុងខ្សែភាពយន្ដរឿង “Praomook” និងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងពីមួយថ្ងៃ ទៅមួយថ្ងៃ ។ នៅខែកក្កដានេះ លោក Krating Khunnarong ទទួលបានអ្នក Follower ចំនួន 16,172 នៅលើបណ្ដាញ Instagram របស់លោក ។ មិនតែប៉ុណ្ណោះលោក Pon Nawasch ទទួលបានអ្នក Follow ចំនួន 19,132 នៅលើបណ្ដាញ Instagram ។ ទន្ទឹមនឹងគ្នានេះ លោក Meen Nichakoon ទទួលបានអ្នក Follow ចំនួន 56,047 នៅលើបណ្ដាញ Instagram ផ្លូវការរបស់លោក ផងដែរ។



កញ្ញា Bua Nalinthip



តាមរយៈការសម្ដែងរបស់នាង នៅក្នុងរឿង “Praomook” កញ្ញា Bua Nalinthip បានក្លាយជាតារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាពមួយរូប ប្រចាំនៅស្ថានីយ៍ទូរទស្សន៍ Thai TV3 នាពេលបច្ចុប្បន្ន ។ ម្យ៉ាងទៀត នាងទទួលបានអ្នក Follow ចំនួន 18,383 បន្ថែទៀត នៅលើបណ្ដាញ Instagram ផ្លូវការរបស់នាង នៅដើមខែកក្កដានេះ ។ យើងសង្ឃឹមថា នាងនឹងចាប់ដៃគូសម្ដែងជាមួយនឹងតារាប្រុសប្រកបដោយប្រជាប្រិយភាព នៅក្នុងគម្រោងថតភាពយន្ដ ឆាប់ៗខាងមុខនេះ ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates