CamNews

ភាពយន្ត 

ខ្សែភាពយន្តហុងកុងបែបស៊ើបអង្កេតក្នុងសំណាញ់ច្បាប់ “មេធាវីសណ្ដំវិញ្ញាណ” មានចាក់បញ្ចាំងនៅក្នុងរោងភាពយន្ត

ដូចដែលបានដឹងហើយថាខ្សែភាពយន្តហុងកុងល្បីបំផុតក្នុងប្រភេទបែបសំណាញ់ច្បាប់ និងការស្វែងរកយុត្តិធម៌នៅក្នុងតុលាកាជាពិសេសខ្សែភាពយន្ត ឬ រឿងភាគទូរទស្សន៍បែបប្រព័ន្ធច្បាប់ និងមេធាវី។ ឥឡូវនេះខ្សែភាពយន្តហុងកុង “មេធាវីសណ្ដំវិញ្ញាណ” បានចាក់បញ្ចំាងនៅក្នុងរោងភាពយន្តហើយដែលជាខ្សែភាពយន្តបែបវាយប្រហារ អាថ៍កំបាំង ឃាតកម្ម និងស្វែងរកយុត្តិធម៌នៅក្នុងតុលាការ។ ជាពិសេសនោះគឺឈុតឆាកសណ្ដំយ៉ាងល្អឥតខ្ចោះសម្ដែងដោយលោក Nick Cheung និងតារាសម្ដែងហុងកុងល្បីៗជាច្រើនទៀតដែលនឹងធ្វើឲ្យទស្សនិកជនទស្សនាយ៉ាងជក់ចិត្តដិតអារម្មណ៍ជាពិសេសគឺស្រៀវឆ្អឹងខ្នងតាមសាច់រឿងតែម្ដង។ បើចង់ដឹងថាល្អមើលយ៉ាងណានោះកុំភ្លេចស្វែងរកទាំងអស់គ្នានៅក្នុងរឿង “មេធាវីសណ្ដំវិញ្ញាណ” ដែលកំពុងចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។