ព័ត៌មានកំសាន្ត ៖ មនុស្សភាគច្រើនតែងតែនិយាយថា មនុស្សស្រីដែលសំណាងមិនមែនមានស្វាមីជាអ្នកមានទ្រព្យមហាសាលទេ ដរាបណាដែលជីវិតរបស់ពួកគេមានទ្រព្យ ប៉ុន្តែខ្វះភាពកក់ក្តៅ ការយល់ចិត្ត ជាពិសេសគឺការឲ្យតម្លៃគ្នាទៅវិញទៅមក ។ រីឯមនុស្សស្រីដែលជាអ្នកមានសំណាងពិតប្រាកដនោះគឺ មានដៃគូជីវិតជាអ្នកយល់ចិត្ត យោគយល់ អាធ្យាយស្រ័យ និងចេះកែតម្រូវគ្នា ទើបជាមនុស្សដែលមានមនុស្សពិតប្រាកដ ហើយក៏អាចបន្តជីវិតជាគូបានរៀងរហូតជាមួយនិងគ្នា ។
បើសិនជាយើងនិយាយអំពីរឿងនារីដែលមានសំណាងនោះគឺ តារាសម្តែងថៃនាង Pat napapa ដែលភាគច្រើនតារាល្បីសុទ្ធតែមានស្វាមីជាអ្នកមានទ្រព្យសម្បត្តិមហាសាល ចំណែកឯរូបនាងវិញបែរជារងនូវការរិះគន់ពីសំណាក់ក្រុមអ្នកគាំទ្រជាច្រើន ដោយសារតែស្វាមីរបស់នាងគាត់មានអាជីពជាអ្នកបង្ហោះម៉ូតូគឺលោក Akarakit Worarojcharoendet ។ ទោះបីជាយ៉ាងណាក៏ដោយ អាជីពជាអ្នកបង្ហោះម៉ូតូគឺជាអ្វីដែលគាត់ស្រលាញ់និងពេញចិត្ត ថ្វីត្បិតតែរូបគាត់មិនមែនជាអ្នកមានទ្រព្យច្រើនលើសលប់ ប៉ុន្តែលោកនៅតែប្រកបមុខរបបរបស់គាត់ និងធ្វើឲ្យភរិយាយមានក្តីសុខ គាត់ថែមទាំងមើលថែនិងទុកនាងប្រៀបដូចជា ព្រះនាងឬជាម្តាយរបស់គាត់យ៉ាងចឹង ។
សរុបមកវិញ គឺទង្វើទាំងអស់នេះហើយ ដែលអាចបញ្ជាក់បានថា នាង Pat napapa គឺជានារីដែលសំណាង មិនចាញ់អ្នកដែលមានប្តីជាអ្នកមាននោះទេ ។
គួរបញ្ជាក់ឲ្យដឹងថា កូននៅក្នុងផ្ទៃរបស់នាង Pat napapa និងស្វាមីលោក Akarakit Worarojcharoendet គឺជាកូនប្រុស ដែលជិតគ្រប់ខែក្នុងពេលឆាប់ៗនេះហើយ ៕
ដោយ ៖ គន្ធា
ប្រភព ៖ sanook