CamNews

តារា 

មិនខកបំណងទេដែលទន្ទឹងរង់ចាំ! Mario Maurer និង Baifern Pimchanok នឹងសម្ដែងរឿងរួមគ្នាម្ដងទៀត

តារាសម្ដែងលោក mario Maurer និងតួសម្ដែងស្រីកញ្ញា Baifern Pimchanok មានភាពស៊ីសង្វាក់គ្នាល្អ នៅក្នុងខ្សែភាពយន្ដថ្មីមួយរឿង “ Laser Candy” ។



កាលពីថ្ងៃទី ៦ ខែកុម្ភៈម្សិលម៉ិញនេះ Mario និង Baifern បានចូលរួម ពិធីសម្ពោធខ្សែភាពយន្ដថ្មីរបស់ពួកគេ ។ នៅក្នុងរូបថត ពួកគេទាំងពីរ ពាក់អាវពណ៌សទាំងពីរនាក់ ហើយមើលទៅពិតជាសង្ខា និងស្រស់ស្អាតខ្លាំងណាស់។  



នេះជាលើកទី ២ ហើយ ដែលតារាទាំងពីរ សម្ដែងភាពយន្ដរួមគ្នា ក្រោយពីខ្សែភាពយន្ដដ៏ល្បីរន្ទឺរឿង “First Love” ដែលបានចាក់បញ្ចាំងកាលពីឆ្នាំ ២០១០ ។



អ្នកគាំទ្រជាច្រើន សប្បាយចិត្ដជាខ្លាំងក្រោយពីលឺដំណឹងអំពីខ្សែភាពយន្ដថ្មីនេះ ។ អ្នកទស្សនាជាច្រើននិយាយថា ពួកគេចូលចិត្ដតារាសម្ដែងទាំងពីរ សម្ដែងរួមគ្នា និងទន្ទឹងរង់ចាំទស្សនាភាពយន្តនោះ ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates