CamNews

តារា 

ចន ច័ន្ទលក្ខិណា រងនូវក្ដីឈឺចាប់ពេក ចង់ចេញឲ្យផុតពីកម្ពុជា

ភ្នំពេញៈ បន្ទាប់ពីតារាសម្តែង និងជាពិធីការិនី អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញការមិនពេញចិត្ត ចំពោះការវិលត្រឡប់ ការចាក់បញ្ចាំង ភាពយន្តភាគថៃឡើងវិញ និងប្រឆាំងយ៉ាងដាច់អហង្ការ ទៅលើលំហូររឿងភាគថៃជាថ្មីនេះ ស្រាប់តែតារាស្រីរូបនេះ ក៏ប្រឈមមុខ និងការរិះគន់ ពីទស្សនិកជន យ៉ាងចាស់ដៃ ដោយវាយប្រហារចំៗ ទៅលើនាងថា ជាតារាដែលគិតតែពី ប្រយោជន៍បុគ្គល ហើយមិនហ៊ានទទួលស្គាល់ សមត្ថភាពសម្តែងរបស់ខ្លួន ជាដើម ។

នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook បានសរសេររិះ គន់នាង យ៉ាងពេញ ទំហឹងចំៗ ដោយបង្ហោះជា សាធារណៈថា "ស្តាប់ហើយហួសចិត្ត ។ ហួសចិត្តត្រង់ថា ខ្លួនឯង វាមិនខ្មេះ បែរជាមិនឲ្យ គេចូលប្រកួត ។ ស្តាប់ទៅដូចជាជាតិនិយមណាស់ តាមពិតឆ្កួតនិយមសោះ នាង ចន ច័ន្ទ និងអ្នកនិពន្ធភាពយន្តខ្មែរ អស់នឹង ដែលទទួលស្គាល់ថា សមត្ថភាពខ្លួន វាអន់ដែរឫទេ? នេះ មិនខុសណា ពីហាងខ្លួនឯងលក់ មិនដាច់ទៅបុកលុយ អាជ្ញាធរឲ្យបិទហាងគេ។ មួយទៀតព្រឹកមិញនេះ សូម្បីតែមកប្រជុំ ក៏មិនគោរពពេលម៉ោងផង មកក្រោយគេ ហើយអង្គប្រជុំ មិនទាន់ចប់ផង ចេញមុនបាត់។ ពិចារណាមើលទៅ មួយក្រុម មិនឲ្យបញ្ចាំងកុនថៃ ហើយមួយក្រុមទៀត អំពាវនាវ មិនឲ្យទិញទំនិញយួន តើនេះវាជាអ្វី? " ។

ស្របពេលជាមួយគ្នានោះ អ្នកមេម៉ាយចាយ សម្រស់រូបនេះ ក៏បានរំលេចសារខ្លី បង្ហាញពី អារម្មណ៍ឈឺចាប់ ដោយនាង បានសរសេរជា ភាសាអង់គ្លេសថា “If I can I'll leave far away from Cambodia Bcaz some of khmer people make me so much hurt ! Enough for me now !” ។ មានន័យថា “ ប្រសិនបើខ្ញុំអាច ខ្ញុំនឹងចាកចេញទៅឲ្យឆ្ងាយ ពីប្រទេសកម្ពុជា ព្រោះថា ប្រជាពលរដ្ឋខ្មែរខ្លះ បានធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងណាស់ វាគ្រប់គ្រាន់ហើយ សម្រាប់ខ្ញុំនៅក្នុងពេលនេះ " ។

តាមរយៈការបង្ហាញសារខ្លី រៀបរាប់ពីទុក្ខសោក និងការមិនសប្បាយចិត្ត របស់ អ្នកនាង ចន ច័ន្ទលក្ខិណា នេះ បានសរបញ្ជាក់ឲ្យឃើញថា មួយរយៈនេះ នាងហាក់ត្រូវព្រនង់នៃការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់ទស្សនិកជន ក្រោយពីនាងបានបង្ហាញ វត្តមាន ប្រឆាំងយ៉ាងដាច់ណាត់ ទៅលើការចាក់បញ្ចាំង ខ្សែភាពយន្តភាគថៃជាថ្មី ។ នៅក្នុងនោះ នាងក៏បានសំណូមពរឲ្យ ខាងក្រសួងនិងស្ថាប័នពាក់ព័ន្ធ ទាំងអស់ ចាក់បញ្ចាំងរឿងថ្មី ចាប់ពីម៉ោង៩យប់តទៅ ជៀសវាង មកចាក់បញ្ចាំង នៅម៉ោងផ្សេងៗ ដែលជាម៉ោងពិសេស មានពលរដ្ឋខ្មែរមើលច្រើន ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh