CamNews

តារា 

ស្ងាត់ៗ អឿន ដាលីស បង្ហាញ​មុខ​កូន​ស្រី ក្រោយ​ផ្ដាច់​ខ្លួន​ទាំង​ស្រុង​ពី​សិល្បៈ រៀប​ការ​ប្ដី​នៅ​......

(ភ្នំពេញ)៖ អតីតតារាសម្ដែង និងជាពិធីការិនីដ៏ស្រស់សោភា អ្នកនាង អឿន ដាលីស ថ្មីៗនេះ បានបង្ហាញវត្តមាន​​គួរឲ្យភ្ញាក់ ផ្អើលជាមួយនឹងក្រុមគ្រួសារ ជាបុរសអនិកជន ជាពិសេសកូនស្រីដ៏ស្រស់ស្អាត បន្ទាប់ពីរៀបការអស់រយៈពេលជាង៤ឆ្នាំ ហើយផ្ដាច់ខ្លួន ចេញពី​សិល្បៈ​ទាំងស្រុង ទៅតាមស្វាមីរស់នៅ ឯនាយសមុទ្រ នៃប្រទេសអូស្រ្តាលី។

តារាសម្ដែង អឿន ដាលីស ត្រូវបានគេដឹងថា នាងបានរៀបការយ៉ាងស្ងប់ស្ងាត់ លើទឹកដីអូស្ត្រាលី ជាមួយលោក Nathan Blacker សញ្ជាតិ​អូស្ត្រាលី មានវ័យ៣១ ឆ្នាំ កាលពីឆ្នាំ២០១៣ ដែលកាលនោះ នាងបាននិយាយកុហកមហាជនថា ចាកចេញពីកម្ពុជា ដើម្បីបន្តការសិក្សាប៉ុណ្ណោះ ប៉ុន្តែទីបំផុតនាងការប្ដីធ្វើព្រងើយ ដែលកាលនោះនាង បានភ្ជាប់ពាក្យជាមួយបុរសអូស្ត្រាលី តែបានផ្ដាច់ពាក្យវិញ រួចក៏រៀបការបែប​សាសនា​គ្រឹស្ដនៅអូស្ត្រាលី និងបានមករៀបការម្ដងទៀតនៅកម្ពុជា ហើយមានអ្នកសិល្បៈតែម្នាក់ប៉ុណ្ណោះ ចូលរួមក្នុងថ្ងៃមង្គលការរបស់នាង។

អ្នកនាង អឿន ដាលីស បន្ទាប់ពីបានទទួលចំណងស្នេហ៍ថ្មីជាងបួនឆ្នាំ នាងក៏បានផ្តាច់ខ្លួនពីសិល្បៈទាំងស្រុងតែម្ដង។ តាំងពី ដាលីស បានចាក​ចេញពីកម្ពុជា ហើយបន្ទាប់ពីនាង រៀបការលើកទីពីររួចនៅឆ្នាំ២០១៣ នាងបានត្រឡប់មកលេងស្រុកកំណើតម្ដងកាល ប៉ុន្តែមិនបានបង្ហាញ​វត្តមាន​លើវេទិការ តន្ត្រីណាមួយឡើយ។ អ្នកនាង អឿន ដាលីស មកទល់នឹងពេលនេះ ចំណងស្នេហ៍របស់នាងនិងប្ដី ទទួលបានកូនស្រីដ៏ស្រស់ស្អាតមួយ ហើយគេមានមុខមាត់កាត់ទៅប្ដីទាំងអស់ ពោល កូនអឺរ៉ុប១០០% បើកុំតែដាលីស ដាក់ ថា កូនស្រីនាង ម្ល៉េះគ្មានអ្នកណាស្គាល់ទេ។

កូនស្រីអ្នកនាង អឿន ដាលីស មានឈ្មោះ «លីហ្សា» មានអាយុ២ឆ្នាំហើយ គេជាក្មេងស្រីគួរឲ្យស្រឡាញ់ ហើយអ្នកនាង អឿន ដាលីស ស្រឡាញ់ដូចកែវភ្នែក។អ្នកនាង អឿន ដាលីស បានប្រឡូកសិល្បៈ តែរយៈពេលខ្លីប៉ុណ្ណោះ  ហើយអ្នកនាងទទួលបានភាពល្បីល្បាញលឿន ដោយសារនាងបានថតបទចម្រៀងជាមួយ លោក ព្រាប សុវត្ថិ ក្នុងបទចម្រៀង «មេអំបៅលោមស្នេហ៍» ទើបនាងមានគេស្គាល់ច្រើន។ អ្នកនាងធ្លាប់បានខកស្នេហ៍ជាមួយ កំលោះអនិកជន អូស្ត្រាលីម្នាក់រួចមកហើយ ប៉ុន្តែក្រោយមក អ្នកនាង យកប្ដីអូស្ត្រាលីតែម្ដង កុំឲ្យ​ខូចចិត្តច្រើនសារពេក៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Earn dalis