CamNews

តន្រ្តី 

បេក្ខភាពទំាង១២រូប នឹងធ្វើឲ្យកក្រើកឆាកThe Voice Cambodia សប្តាហ៍ទី៤ (Video Inside)

ភ្នំពេញ៖ រឹតតែរំភើបជាមុន ទៅទៀតជាមួយនឹងកម្មវីធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក The Voice Cambodia វគ្គ Live Show សប្តាហ៍ទី៤នេះ ដោយការបញ្ចេញសមត្ថភាព របស់បេក្ខភាពទំាង១២រូប របស់គ្រូបង្វឹក(Coach) នីមួយៗដែលបានឆ្លងផុតវគ្គ Live Show សប្តាហ៍ទី៣កន្លងទៅនេះ ហើយពួកទំាងអស់នោះ នឹងចូលខ្លួនមកបញ្ចេញ សមត្ថភាព នៅថ្ងៃអាទិត្យ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៤ ខាងមុខនេះ ។

ដោយទ្បែកសម្រាប់The Voice Cambodia វគ្គ Live Show សប្តាហ៍ទី៤ គឺគ្រូបង្វឹក (Coach) នីមួយៗនៅសល់កូនក្រុម ក្នុងម្នាក់តែ៣រូបតែប៉ុណ្ណោះ សម្រាប់ធ្វើការបញ្ចេញ សមត្ថភាព ប្រកួតប្រជែងគ្នាទ្បើងទៅវគ្គបន្តទៀត។

លើសពីនេះទៅទៀតអ្វីដែលធ្វើឲ្យ មានការភិតភ័យយ៉ាងខ្លាំងនោះ គឺបេក្ខភាពចំនួន៣រូបដែល ជាកូនក្រុមរបស់គ្រូបង្វឹក(Coach) នឹងមានម្នាក់ដែលត្រូវ ចាកចេញពីកម្មវីធីនេះ ។ នៅក្នុងការជម្រុះនោះផងដែរ មានបេក្ខភាព២រូបដែល បានទ្បើងទៅវគ្គបន្ត ក្នុងចំណោមបេក្ខភាព ចំនួន៣រូប នឹងមានបេក្ខភាព១រូប ដែលត្រូវបានចាកចេញពីកម្មវីធី។

ដោយលក្ខខ័ណ្ឌក្នុងការជម្រុះវគ្គ Live Show សប្តាហ៍ទី៤នេះ គឺមានបេក្ខភាព១រូប ដែលបានទ្បើងទៅវគ្គបន្ត ដោយស្វ័យប្រវត្តពីការផ្ញើសារ គំាទ្រពីសំណាក់មហាជន ចំណែកឯនៅសល់ បេក្ខភាព២រូបទៀត គឺអាស្រ័យទៅលើគ្រូបង្វឹក(Coach) របស់ខ្លួនជាអ្នកសម្រេចចិត្ត ថាត្រូវយកបេក្ខភាព១រូប ណាដែលមានសំឡេងល្អ ទ្បើងទៅវគ្គបន្ត នឹងបេក្ខភាព១រូបណាដែល ជាអ្នកចាកចេញពីកម្មវីធីលំដាប់ ថ្នាក់ពិភពលោកនេះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh