CamNews

កំសាន្ត 

ពិតជាមានទេពកោសល្យមែន! តារាស្រីប្រចាំ Thai TV3 ទទួលបានការសរសើរពីអ្នកគាំទ្រចំពោះការសម្ដែងរបស់ពួកគេ នៅក

ដោយទេពកោសល្យសម្ដែងដ៏ប៉ិនប្រសប់របស់ពួកនាង ទើបតារាស្រីប្រចាំស្ថានីយ៍ទូរទស្សន៍ Thai TV3 ទទួលបានការសរសើរមិនដាច់ពីមាត់ និងការ Feedback ល្អៗពីអ្នកគាំទ្រ ។

កញ្ញា Bua Nalinthip



តាមរយៈទេពកោសល្យសម្ដែងរបស់នាង នៅក្នុងខ្សែភាពយន្ដ “Praomook” កញ្ញា Bua Nalinthip ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង នៅក្នុងប្រទេសថៃ និងបណ្ដាប្រទេសជាច្រើនទៀត ។ នៅលើទំព័របណ្ដាញសង្គម Instagram ផ្លូវការរបស់នាង នាងទទួលបានអ្នក Follow ចំនួន 67,704 នាក់ ។

កញ្ញា Kimmy Kimberley Anne Woltemas



តាមរយៈការសម្ដែងជាតួអង្គកូនភ្លោះរបស់នាង នៅក្នុងរឿង “Song Sanaeha” កញ្ញា Kimmy Kimberley សម្ដែងចូលតួល្អណាស់ ។ ការសម្ដែងរបស់នាង ពិតជាអស្ចារ្យ និងមានភាពស៊ីសង្វាក់គ្នាល្អណាស់ជាមួយតួប្រុសសម្ដែងជាមួយនាងគឺលោក James Ma ។

កញ្ញា Bow Maylada



ដោយសម្ដែងអោយទូរទស្សន៍ Thai TV3 ជាលើកដំបូង នៅក្នុងខ្សែភាពយន្ដ “Mon Ruk Nong Pak Ka Yaeng” កញ្ញា Bow Maylada ធ្វើបានល្អខ្លាំងណាស់ សម្រាប់តួអង្គរបស់នាង និងទទួលបានការ Feedback ល្អៗពីអ្នកទស្សនា ។

នៅលើទំព័រ Instagram ផ្លូវការរបស់នាង នាងទទួលបានអ្នក​ Followers ថ្មីចំនួន 49,214 ។

កញ្ញា Namtarn Pichukkana



កញ្ញា Namtan Pichukkana សម្ដែង នៅក្នុងឈុតឆាកពិបាក ដែលនាងពុំធ្លាប់សម្ដែងពីមុន នៅក្នុងរឿង “Keun Ruk Salub Chata” ។ អ្នកគាំទ្រជាច្រើន ពេញចិត្ដនឹងការសម្ដែងរបស់នាងណាស់ នៅក្នុងខ្សែភាពយន្ដភាគថ្មីនេះ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates