CamNews

តារា 

តារា​ប្រុស​ដ៏​សង្ហា លោក Mike D. Angelo ត្រូវ​បាន​គេ​ប្រម៉ាញ់​រូប​ភាព​ កំ​ពុងសំឡឹង​ដើម​ទ្រូង​គេ.....

(ចិន)៖ Mandopop duo By2 ថ្មីៗនេះ បានចូលរួមពិធីទទួលពានរង្វាន់តារា នៅក្នុងប្រទេសចិន ហើយស្ថិតនៅក្នុងសម្លៀកបំពាក់ ដ៏ស្រស់ស្អាត តារាសម្តែងកូនភ្លោះ ត្រូវបានមហាជនចោលក្រសែភ្នែក សំឡឹងមិនដាក់ ក្នុងនោះរូបភាពមួយ ដែលគេប្រម៉ាញ់បាន គឺតារាសម្តែងប្រុសម្នាក់ គឺលោក Pirat “Mike” Nitipaisalkul ឬត្រូវបានគេស្គាល់ថា Mike D. Angelo ក៏អង្គុយក្បែរតារាសម្តែង Yumi ដែរ ដោយភ្នែករបស់គាត់សំឡឹង​ចំដើមទ្រូងនាងទៀតផង។

Mike D. Angelo តារាប្រុសរូបសង្ហាវ័យ ២៧ ឆ្នាំ ក៏ជាតារាដ៏មានមន្តស្នេហ៍ម្នាក់ដែរ ហើយស្រីៗជាច្រើនចោមរោម មិនតិចឡើយ ប៉ុន្តែអ្វីដែលទស្សនិកជន ចាប់អារម្មណ៍ គឺតារាប្រុសរូបនេះ បែរជាមានក្រសែភ្នែក ជាព្រាននារីទៅវិញ ព្រោះមើលទៅរូបភាពបង្ហា​ញថា គាត់កំពុងសំឡឹងដើមទ្រូងរបស់នាង Yumi មិនដាក់ភ្នែកឡើយ៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង