CamNews

ភាពយន្ត 

រឿងដ៏ល្អឯង "Guardians of the galaxy vol 2" ឬ "អ្នកការពារកាឡាក់ស៊ី វ៉ុល2" នឹងនាំអារម្មណ៍អ្នកទស្សនាឲ្យ

កំសាន្ត ៖ ដោយសារតែទទួលបានជោគជ័យខ្លាំងហួសពីការស្មាន ខ្សែភាពយន្តដ៏ល្អឯកមួយនេះក៏ត្រូវបានចាក់បញ្ចាំងវគ្គ ២ តាមការសំណូមពររបស់មិត្តប្រិយមិត្ត ។​ ហើយអ្វីដែលកាន់តែប្លែកនិងអស្ចារ្យជាងវគ្គ ១ ធ្វើឲ្យអ្នកទស្សនាហើយធានាជាប់ចិត្តដិតអារម្មណ៍ជាមួយនិងរឿង​ "Guardians of the galaxy vol 2" ឬអាចហៅថា "អ្នកការពារកាឡាក់ស៊ី វ៉ុល2" តែម្តង។ 



ចំពោះរឿង "Guardians of the galaxy vol 2" គេនឹងនិយាយអំពីមនុស្សមួយក្រុមដែលរៀនបង្កើតជាក្រុមគ្រួសារថ្មី ហើយក្នុងរឿងនេះផងដែរ គេនឹងឆ្លុះបញ្ចាំងអំពីតួអង្គមួយៗដែលធ្វើឲ្យអ្នកទស្សនាស្គាល់កាន់តែច្បាស់អំពីមុខងាររបស់ពួកគេនីមួយៗ និងមានចំណុចគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត ដែលបូករួមទាំងសំណើច សើចពេញរោងកុនតែម្តង ។​ អ្វីដែលកាន់ពិសេជាងនេះទៅទៀត សម្រាប់អ្នកចូលទស្សនារឿង "Guardians of the galaxy vol 2" រយៈពេលមួយសប្តាហ៍ដំបូងដោយរាប់ចាប់ពីថ្ងៃចាក់បញ្ចាំងនេះតទៅ នឹងទទួលបានការទស្សនាវគ្គខ្លីៗរបស់រឿង "Pirates of the Caribbean" មុនគេបង្អស់ ចំនួន ៥ នាទីឯណោះ ពិតជាអស្ចារ្យខ្លាំងណាស់។ 

ងាកត្រលប់មកជាមួយនិងរឿង "Guardians of the galaxy vol 2" ឬអាចហៅថា "អ្នកការពារកាឡាក់ស៊ី វ៉ុល2" វិញ គួរបញ្ជាក់ឲ្យដឹងថា រឿងនេះនឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី ២៧ ខែមេសានេះ តទៅ ហើយ គ្រប់រោងគុនតែម្តង កុំភ្លេចចួលរួមទស្សនាទាំងអស់គ្នា ។ 




ទស្សនា Trailer ទី១ នៅទីនេះ


ទស្សនា Trailer ទី២ នៅទីនេះ


ហើយនេះគឺជា Trailer របស់រឿង "Pirates of the Caribbean" 


ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia​ , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ ។



ដោយ ៖ គន្ធា


ប្រភព ​៖ Westec Media Limited