CamNews

ភាពយន្ត 

កុំភ្លេចមកទស្សនាខ្សែភាពយន្តបែបវាយប្រហារ ប្រយុទ្ធគ្នាយ៉ាងជក់ចិត្តនៅក្នុងរឿង "គំនុំឈាមអ្នកប្រយុទ្ធ"

ខ្សែភាពយន្តដ៏ថ្មីមួយនៅក្នុងឆ្នាំ២០២០បានមកដល់ក្នុងរោងភាពយន្តកម្ពុជា គឺរឿង "គំនុំឈាមអ្នកប្រយុទ្ធ" ដែលខ្សែភាពយន្តនេះជាខ្សែភាពយន្តបែបប្រយុទ្ធគ្នា ដៃទល់ដៃ ជើងទល់ជើង កាំភ្លើងដោយកាំភ្លើង និងធ្វើការវាយប្រហារគ្នាយ៉ាងសស្រាក់សស្រាំដែលគួរឲ្យចាប់អារម្មណ៍។

រឿង “គំនុំឈាមអ្នកប្រយុទ្ធ” និយាយអំពីរឿងបុរសម្នាក់ដែលជាអតីតកម្លាំងយោធានៅប្រទេសម៉ាឡេស៊ីបានប្រយុទ្ធទៅលើក្រុមជនអន្ធពាលដ៏អាក្រក់មួយក្រុមដើម្បីជួយសង្រ្គោះទៅលើគ្រួសាររបស់គេ និងសហគមន៍ដែលគេធ្លាប់បានរស់នៅដែលគេបានចាកចេញទៅធ្វើយោធាតាំងពីនៅក្មេង។​ 

ជាមួយនឹងឈុតឆាកប្រយុទ្ធគ្នាដ៏ក្តៅគគុកនៅក្នុងខ្សែភាពយន្ត “គំនុំឈាមអ្នកប្រយុទ្ធ” នឹងធ្វើអោយទស្សនិកជនទាំងអស់ពិតជាពេញចិត្ត និងតាមដានទស្សនាសាច់រឿងដែលវាយគ្នាតាំងពីដើមរឿងរហូតដល់ចប់។​

ចង់ដឹងថា តើខ្សែភាពយន្ត “គំនុំឈាមអ្នកប្រយុទ្ធ” ល្អមើលបែបណានោះ កុំភ្លេចទស្សនាទាំងអស់គ្នានូវខ្សែភាពយន្តមួយនេះដែលកំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត!

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។