CamNews

តារា 

ទេព បូព្រឹក្ស ត្រូវអ្នកជិតខាង លួចខ្សឹបថា ឃើញបណ្ដើរគ្នា ជាមួយបុរសវ័យក្មេងម្នាក់ រាល់ថ្ងៃ

ភ្នំពេញ៖ ថ្មីៗនេះស្រាប់តែ មានលេចឮពាក្យចចាមអារ៉ាមថា តារាចម្រៀងស្រីវ័យក្មេង របស់ផលិតកម្ម ហង្សមាស កញ្ញា ទេព បូព្រឹក្ស កំពុងតែបង្ហាញពីភាពស្និទ្ធស្នាល ជាមួយបុរសម្នាក់វ័យ ប្រហែលគ្នា ដែលមើលទៅទំនងជាកូនអ្នកមានទ្រព្យសម្បត្តិ ម្នាក់។

ប្រភពព័ត៌មានពីអ្នករស់នៅផ្ទះក្បែរ តារារូបនេះ បានបង្ហើបថា ជារឿយៗគេតែងបានឃើញ តារាស្រីវ័យក្មេង នាង ទេព បូព្រឹក្ស ទៅណាមកណា ជាមួយនឹង បុរសម្នាក់នេះជាប្រចាំ មិនថាតែការដើរលេងកំសាន្ត ឬ ទៅផ្សារទំនើបផ្សេងៗនោះទេ ដែលសកម្មភាពរបស់អ្នកទាំងពីរ មើលទៅហាក់បីដូចជា មានភាពស្និទ្ធស្នាល និង ផ្អែមល្ហែមខុសប្លែក ត្រឹមពីមិត្តភាព ធម្មតា។

ប្រភពខាងលើ បាននិយាយទៀតថា ភាពស្និទ្ធស្នាល របស់តារាចម្រៀងស្រី សាច់ស ទេព បូព្រឹក្ស មើលទៅដូច ជាកំពុងតែស្ថិត ក្នុងដំណាក់កាល នៃការស្វែងយល់ចិត្តគ្នា ជាមួយ នឹងបុរសម្នាក់នេះក៏ថាបាន។ ម្យ៉ាងទៀត បើមើលទៅលើចរិកឫកពារ បុរសម្នាក់នេះទំនង ជាកូនអ្នកមាន ទ្រព្យសម្បតិ្ត នៅក្នុងស្រុកខ្មែរផងដែរ។ បើតាមប្រភពខាងលើ បានឱ្យដឹងថា បុរសដែលគេគិតថា ជាដៃគូស្នេហា ជាមួយនឹង ទេព បូព្រឹក្ស មានវ័យស្របាលគ្នា ជាមួយនឹងនាង។

ជុំវិញនឹងព័ត៌មាន ដែលបានលេចឮ ខាងលើនេះ គេហទំព័រ LookingTODAY បានព្យាយាមទំនាក់ទំនង ដើម្បីសំការបំភ្លឺ ពីកញ្ញា ទេព បូព្រឹក្ស ដែរ ប៉ុន្តែមិនអាចទាក់ទង បានទេនៅថ្ងៃនេះ។ ដូច្នេះគេហទំព័រ LookingTODAY រង់ចាំការ បកស្រាយពី កញ្ញា ទេព បូព្រឹក្ស ជុំវិញរឿងនេះ នៅពេលក្រោយ ដោយក្ដីរីករាយ ។

នៅក្នុងអំឡុងឆ្នាំ ២០១៤នេះ តារាចម្រៀង កំពុងតែស្ថិតនៅក្នុងបេះដូង ស្រទាប់យុវវ័យ ទេព បូព្រឹក្ស មិនត្រឹមតែទទួលបាននូវភាពជោគជ័យ ពីការសិល្បៈប៉ុណ្ណោះទេ ថែមទាំងបានបង្កើន នូវភាពល្បីល្បាញ បានកាន់តែងខ្លាំងឡើង។ ភាពលេចធ្លោ ពីមួយឆ្នាំទៅមួយឆ្នាំនេះហើយ បានធ្វើឲ្យតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស រូបនេះកាន់តែ កាក់កបជាមួយអាជីព ជាអ្នកសិល្បៈ ហើយនេះ ក៏ជាឱកាសមួយដ៏ល្អ សម្រាប់ការរកលុយ។

ជាងនេះទៅទៀត មួយរយៈពេលចុងក្រោយនេះ ត្រូវបានគេមើឃើញថា បទចម្រៀងដែលច្រៀងដោយ កញ្ញា ទេព បូព្រឹក្ស មួយចំនួនបានធ្វើឱ្យ យុវវ័យជាច្រើនបាន ដាក់ការចាប់អារម្មណ៍ខ្លាំង រហូតទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាទៀតផង៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh