CamNews

តារា 

បែកធ្លាយមួយគូទៀតហើយ!! Porshe និងស្រីស្អាត Dao កំពុងមានទំនាក់ទំនងស្និទ្ធស្នាល

ថៃ ៖ បន្ទាប់ពីបែកគ្នាជាមួយនិងអតីតមិត្តស្រីគឺនាង Grace Chalita នៅក្នុងខែវិឆ្ឆិកា ឆ្នាំ ២០១៨ មក គឺលោក Porshe Saran មិនធ្លាប់មានព័ត៌មានណាមួយទាក់ទងនឹងរឿងស្នេហាទៀតនោះទេ ។ 

ស្រាប់តែថ្មីៗនេះបានលេចលឺដំណឹងថា តារាសម្តែងប្រុសរូបនេះកំពុងតែមានស្នេហាជាមួយនិងតារាសម្តែងស្រីដ៏ស្រស់ស្អាតគឺនាង Dao Pimthong ដែលតែងតែសម្តែងជាតួកាចឆ្នាស់នៅក្នុងរឿងភាគ ។ 

គួរបញ្ជាក់ឲ្យដឹងទៀតថា នៅបណ្តាញសង្គមហ្វេសប៊ុក លោក Porshe Saran តែងតែថេកឲ្យ Dao Pimthong ហើយខមមិនឆ្លងឆ្លើយគ្នាយ៉ាងផ្អែមល្អែមនៅលើរូបថតរបស់នាង ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកទាំងពីរនៅមិនទាន់សុំការបកស្រាយបាននៅឡើយទេ គឺជាគូស្នេហ៍នឹងគ្នាពិតបឬយ៉ាងណា ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate