CamNews

ភាពយន្ត 

ខ្សែភាពយន្តបែបរន្ធត់ៗរឿង MA មានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងថ្ងៃនេះហើយ

ខ្សែភាពយន្តថ្មីមួយទៀតហើយដែលនឹងបើកចាក់បញ្ចាំងនៅរោងភាពយន្តក្នុងថ្ងៃនេះ ក្រោមចំណងជើងថា MA ដែលនាំមកជូនទស្សនិកជនតាមរយៈផលិតកម្មដ៏ល្បីនៃការផលិតខ្សែភាពយន្តបះសក់ BlumHouse។ ខ្សែភាពយន្ត MA ជាខ្សែភាពយន្តបែបរន្ធត់ ដែលទស្សនិកជនអាចនឹងទទួលនូវអារម្មណ៍ដ៏ស្រៀវស្រួច និងព្រឺឆ្អឹងខ្នងពីសំណាក់តារាសម្តែងនីមួយៗនៅក្នុងខ្សែភាពយន្តនេះ។

MA និយាយពីក្រុមសិស្សសាលាមួយក្រុមដែលមានគំនិតចង់ធ្វើការជប់លៀង ផឹកសុរាតែដោយសារពួកគេមិនអាចធ្វើទិញនូវភេសជ្ជៈ ដែលមានជាតិអាកុលទាំងនោះនៅក្រោមអាយុ 21ឆ្នាំបាននោះទើបធ្វើអោយពួកគេបានជួបនឹង MA ដែល MA បានជួយទិញនូវភេសជ្ជៈ និងបានផ្ដល់ជូននូវកន្លែងសម្រាប់កម្មពិធីជប់លៀងរបស់ពួកគេ ដែលនូវក្នុងបន្ទប់ក្រោមដីរបស់ MA។ អ្វីៗមើលទៅដូចជាធម្មតារហូតដល់ពួកគេ ចាប់ផ្ដើមស្វែងរកឃើញនូវអ្វីដែល MA ព្យាយាមលាក់បាំងបំផុត។

ដោយមានការសម្ដែងពីតារាពានរង្វាន់ Oscar លោកស្រី Octavia ដែលដើរតួជា MA ដែលគាត់បានធ្វើអោយតួអង្គមួយនេះពោពេញទៅដោយកំហឹង ក៏ដូចជាខ្សែភ្នែកគួរអោយខ្លាច។ សម្រាប់ទស្សនិកជនដែលចូលចិត្តទស្សនានូវរឿងបែបព្រឺព្រួច រន្ធត់ និងស្រៀវឆ្អឹងខ្នង គឺមិនគួររំលងនូវខ្សែភាពយន្ត MA នោះឡើយ ពីព្រោះខ្សែភាពយន្តនេះសាហាវដល់ថ្នាក់មិនអនុញ្ញាតអោយទស្សនិកជនដែលមានអាយុក្រោម 18ឆ្នាំ ស្រ្តីមានផ្ទៃពោះ និងទស្សនិកជនដែលមានជំងឺខ្សោយបេះដូងចូលទស្សនាជាដាច់ខាត។

ចង់ដឹងថាខ្សែភាពយន្ត MA សាហាវ និងព្រឺព្រួចកំរិតណានោះ កុំភ្លេចទៅទស្សនាខ្សែភាពយន្តនេះនៅគ្រប់រោងភាពយន្តដែលនៅជិតលោកអ្នក ថ្ងៃនេះទាំងអស់គ្នាណា៎!

 

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។